សិល្បៈ

Miss Grand Cambodia លំដាប់រងទី៣ ឱ្យម្ចាស់ TikTok ដែលបង្ហោះព័ត៌មានមិនពិតអំពីនាង ចេញមុខសុំទោសជាសាធារណៈក្នុងរយៈពេល៧ថ្ងៃ

BY
Naren
July 16, 2024

(ភ្នំពេញ)៖ Miss Grand Cambodia ខេត្ត រតនគីរី កញ្ញា ម៉ាច ដាវី ដែលទើបតែជាប់ជា Miss Grand Cambodia ឆ្នាំ២០២៤ លំដាប់រងទី៣ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានចេញលិខិតជូនដំណឹងទៅកាន់​លោក​ ញ៉ា​ រ៉ូម៉ាណូ​ ដែល​ជា​ម្ចាស់ TIK TOK ឈ្មោះ​ NHA ROMANO ដែលបង្ហោះព័ត៌មានមិនពិតអំពីនាង ចេញមុខសុំទោសជាសាធារណៈក្នុងរយៈពេល៧ថ្ងៃ។

នៅក្នុងលិខិត កញ្ញា ម៉ាច ដាវី បានឱ្យដឹងថា ​ម្ចាស់ TIK TOK ឈ្មោះ​ NHA ROMANO បានបង្ហោះចែកចាយនូវវីដេអូដែលភ្ជាប់ជាមួយរូបថត និងសំណេរថា «ក្តៅគគុកដូចបាយពុះ ផេកស្ថាបនាបានចោទប្រកាន់ដាវីធ្ងន់ៗថា ហៅប្តីខ្លួនឯងមកមើលការប្រកួតរបស់ខ្លួន» ព្រមទាំងភ្ជាប់ជាមួយរូបភាពនៃការបង្ហោះហ្វេសបុករបស់ម្ចាស់ផេក Sathapana Pagaent និងបានធ្វើអត្ថាធិប្បាយជាសម្លេងលើវីដេអូបង្ហោះនោះថែមទៀតផង។ កញ្ញាបានបញ្ចាក់ថា គណនីហ្វេសបុកផេកឈ្មោះ Sathapana Pagaent ជាគណនីហ្វេសបុកផេកដែលទើបតែប្តូរឈ្មោះពី Dariya Khun មកជា Sathapana Pagaent ហើយម្ចាស់គណនីនេះត្រូវបាននាងដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌរួចរាល់ ផងដែរ។

កញ្ញា ម៉ាច ដាវី បានស្នើសុំឲ្យម្ចាស់Tiktok ខាងលើ បញ្ឈប់ និងលុបរាល់សំណេរ វីដេអូ និងសារជាអក្សរ ជារូបភាព ជាសម្លេង ឬជាវីដេអូដែលបានបង្ហោះតាមបណ្តាញសង្គម Tik Tok ព្រមទាំងធ្វើការសុំទោសរូបនាងជាសាធារណៈក្នុងរយៈពេល៧ថ្ងៃ គិតពី ពេលដែលបានចេញលិខិតនេះជាកំហិត បើមិនដូច្នោះទេ រូបនាងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់៕ រូបភាព Miss grand cambodia/ Miss grand ratanakiri

Share This Post: