ឆ្នាំនេះសប្បាយខ្លាំងហើយ ! បុណ្យភូមិមេគង្គ នៅផ្លូវវេងស្រេងដ៏ធំ មានទាំងប្រគុំតន្ត្រី និងលេងល្បែងប្រជាប្រិយជាច្រើន
ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋខ្មែរកាន់តែសប្បាយរីករាយជាមួយកម្មវិធីបុណ្យភូមិ និងសង្ក្រាន្ត តាមខេត្តក្រុង ស្រុក ភូមិ រាងៗខ្លួន ដែលរៀបចំឡើងដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ ដោយនៅតាមបណ្តាខេត្តនានា គេនាំគ្នារៀបចំពិធីបុណ្យភូមិ និងសង្ក្រាន្ត ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាជនខ្មែរ ទូទាំងប្រទេស។ ជាក់ស្តែង ផ្ទះមេគង្គ ក៏បានត្រៀមខ្លួនដូចគ្នាក្នុងការរៀបចំពិធី បុណ្យភូមិមេគង្គ ដើម្បីអបអរក៏ដូចជាបង្កើតនូវកម្មវិធីសប្បាយៗដល់បងប្អូនខ្មែរយើង មុនពិធីបុណ្យចូលឆ្នាំថ្មី មកដល់ក្នុងពេលឆាប់ៗនេះ ដោយបុណ្យភូមិមេគង្គ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៩យប់ នៅរោងចក្រដំបូលខៀវ ផ្លូវវេងស្រេង សួនឧស្សាហកម្ម KMH ជាប់នឹង Showrook ផ្ទះមេគង្គ ផ្ទាល់តែម្តង ដោយមហាជនទាំងអស់ អាចធ្វើការចូលរួមលេងកំសាន្តដោយសេរី ថែមទៀតផង។
បុណ្យភូមិមេគង្គ នឹងមានការប្រគុំតន្ត្រីដែលចូលរួមដោយតារាល្បីៗ ស្តង់លក់ដូរ ការលេងល្បែងប្រជាប្រិយខ្មែរ សកម្មភាពលេងសប្បាយៗជាច្រើនដូចជា ប្រដាល់លើទឹក ប្រណាំងទូក កម្មវិធីវាយក្អមយករង្វាន់ និងកម្មវិធីរាំលេងសប្បាយៗជាដើម ជាពិសេសបុណ្យភូមិមេគង្គក៏មានការរាប់បាតប្រគេនព្រះសង្ឃចំនួន ១០០អង្គ នៅពេលព្រឹកផងដែរ។ ចូលរួមកំសាន្តសប្បាយជាមួយ បុណ្យភូមិមេគង្គ ទាំងអស់គ្នា ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ និងអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ៕





