អន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រកាសគាំទ្រ TikTok និងរិះគន់យ៉ាងខ្លាំងចំពោះគម្រោងហាមឃាត់បណ្តាញសង្គមមួយនេះពីសំណាក់រដ្ឋាភិបាលអាមេរិក

BY
Pheakdey
July 18, 2024

អាមេរិក៖ លោក ដូណាល់ ត្រាំ បានប្រកាសជំហរគាំទ្របណ្តាញសង្គម TikTok បើទោះជារដ្ឋភិបាលអាមេរិកគ្រោងនឹងអនុវត្តច្បាប់ដើម្បីហាមឃាត់កម្មវិធីរបស់ក្រុមហ៊ុនចិនមួយនេះនៅពេលដ៏ខ្លីខាងមុខក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន ​The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា។ បេក្ខភាពឈរឈ្មោះជាប្រធានាធិបតីអាមេរិករូបនេះបានបន្តថា៖ “ខ្ញុំគាំទ្រ TikTok ព្រោះយើងត្រូវការការប្រកួតប្រជែងជាមួយបណ្តាញសង្គមផ្សេងទៀត ដូចជា Facebook និង Instagram ជាដើម”។

ជាមួយគ្នានេះលោក ដូណាល់ ត្រាំ បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះគម្រោងហាមឃាត់បណ្តាញសង្គម TikTok របស់រដ្ឋាភិបាលអាមេរិក ហើយថែមទាំងបានរិះគន់យ៉ាងចាស់ដៃចំពោះបណ្តាញសង្គម Facebook និង Instagram ផងដែរ ចំពោះការអនុវត្តគោលការណ៍ដោយមានភាពលម្អៀងនិងបានបំពានសិទ្ធឯកជនរបស់ក្រុមអ្នកប្រើប្រាស់នាពេលកន្លងមក។ គួររម្លឹកជូនថា លោក ដូណាល់ ត្រាំ ត្រូវបានក្រុមហ៊ុន Meta សម្រេចហាមឃាត់រូបលោកមិនឱ្យប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram រយៈពេល ២ឆ្នាំចាប់តាំងពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១មក ដោយពេលនោះរូបលោកត្រូវបានអាជ្ញាធរអាមេរិកចោទប្រកាន់ថា បានប្រើប្រាស់បណ្តាញសង្គមទាំងនេះដើម្បីអំពាវនាវឱ្យពលរដ្ឋអាមេរិកចូលទៅអុកឡុកនៅវិមានកាពីតូលអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: