អន្តរជាតិ

ក្រឡាប់រថភ្លើងមួយខ្សែនៅឥណ្ឌាបានបណ្តាលឱ្យអ្នកដំណើរ ២នាក់បាត់បង់ជីវិត និង ២៤នាក់រងរបួស

BY
Pheakdey
July 18, 2024

ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថភ្លើងមួយខ្សែ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងទីក្រុង Ayodhya រដ្ឋ Uttar Pradesh ដែលស្ថិតនៅប៉ែកខាងជើងនៃប្រទេសឥណ្ឌា។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកដំណើរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យអ្នកដំណើរចំនួន ២៤នាក់ផ្សេងទៀតបានរងរបួស និងត្រូវបញ្ជូនទៅព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យផងដែរ។ បើតាមលោក Pankaj Kumar Singh ដែលជាអ្នកនាំពាក្យឱ្យអាជ្ញាធរទទួលបន្ទុកគ្រប់គ្រងលើប្រព័ន្ធផ្លូវដែកឥណ្ឌាបានចេញមកបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះបានបណ្តាលមកពីបញ្ហាបច្ចេកទេសដែលកើតឡើងដោយចៃដន្យក្នុងពេលរថភ្លើងកំពុងដំណើរការ ហើយអាជ្ញាធរមិនអាចធ្វើការព្យាករណ៍និងបង្ការបញ្ហានេះបានទុកជាមុននោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: