អន្តរជាតិ

នេះជាមូលហេតុដែលធ្វើឱ្យមានបញ្ហាដាច់អ៊ីនធឺណិតជាលក្ខណៈសកលកាលពីម្សិលមិញ ខណៈក្រុមហ៊ុនក្នុងវិស័យអាកាចរណ៍ ធនាគារ និងប្រព័ន្ធផ្សព្វផ្សាយបានរងផលប៉ះពាល់ខ្លាំងជាងគេ

BY
Pheakdey
July 20, 2024

អាមេរិក៖ ពិភលោកទាំងមូលបានជួបប្រទះនូវបញ្ហាដាច់អ៊ីនធឺណិតមួយប្រាវកាលពីថ្ងៃម្សិលមិញនេះ ហើយក្រុមហ៊ុនជាច្រើនដែលមានប្រតិបត្តិការណ៍ដោយផ្អែលលើកប្រព័ន្ធអ៊ីនធឺណិតក៏បានជួបប្រទះនូវបញ្ហារអាក់រអួលការងារតាមទំហំផ្សេងៗគ្នាផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដានេះបានបញ្ហាជាក់ថា បញ្ហាគាំងអ៊ីនធឺណិតកាលពីម្សិលមិញនេះបានកើតឡើងដោយសារតែក្រុមហ៊ុន CrowdStrike ដែលជាក្រុមហ៊ុន Software ដ៏ធំនៅសហរដ្ឋអាមេរិកបានធ្វើការ Update កម្មវិធីប្រឆាំងមេរោគ (Antivirus Program) របស់ពួកគេ។

ប្រភពខាងលើបានបន្តថា បញ្ហាដែលបានកើតឡើងកាលពីម្សិលមិញនេះគឺជាបញ្ហាដាច់អ៊ីនធឺណិតដ៏ធំបំផុតមួយ ដែលមិនធ្លាប់កើតមាននោះទេក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ ចំពោះការប៉ះពាល់វិញគេបានសង្កេតឃើញថា មានក្រុមហ៊ុនស្ថិតនៅក្នុងវិស័យចំ​នួន ៣ដែលបានរងផលប៉ះពាល់ខ្លាំងជាងគេ ដូចជាវិស័យអាកាសចរណ៍ដែលមានក្រុមហ៊ុនមួយចំនួនបានសម្រេចលុបចោលជើងហោះហើរជាច្រើនយ៉ាងបន្ទាន់ ធនាគារនិងស្ថាប័នហិរញ្ញវត្ថុជាច្រើនត្រូវប្រឈមនឹងបញ្ហាផ្ទេរលុយមិនបាន ហើយចុងក្រោយនោះគឺក្រុមហ៊ុនស្ថិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដូចជាទូរទស្សន៍ជាដើមដែលត្រូវជួបប្រទះនឹងបញ្ហាររអាក់រអួលក្នុងពេលផ្សាយផ្ទាល់កម្មវិធីជាច្រើនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: