ខ្មែរណូត

ស្វែងរក

  • PR

    ជិះរថភ្លើងដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ

    BY Khmernote Media April 5, 2019
    ជិះរថភ្លើងដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ

    នៅថ្ងៃនេះ ស្ថានីយរថភ្លើងរ៉ូយ៉ាល់ រេលវេ និង ក្រសួងសាធារណការ និងដឹកជញ្ជូន មានសេចក្តីរីករាយនឹង ប្រកាសថា សាធារណជននឹងទទួលបាន ការជិះរតាមរថភ្លើងដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដែលមានរយះពេល ៣ថ្ងៃចាប់ពីថ្ងៃ អាទិត្យទី១៤ រហូតដល់ថ្ងៃ អង្គារ ទី១៦ មេសា។

    នាយកប្រតិបត្តិនៃស្ថានីយរថភ្លើង រ៉ូយ៉ាល់ រេលវេ លោក John Guiry បានឲ្យដឹងថា អ្នកដំណើរទាំងអស់នៅតែត្រូវបានតម្រូវអោយធ្វើការកក់សំបុត្រធ្វើដំណើររបស់ខ្លួនជាមុន តាមវិធីផ្សេងៗ ដែលអាចជាការកក់សំបុត្រតាមប្រព័ន្ធអ៊ីនធើណេត ឬក៏នៅការិយាល័យស្ថានីយរថភ្លើង ប៉ុន្តែសំបុត្រនេះនឹងមិនត្រូវបានគិតថ្លៃនោះទេ។

    លោក Guiry បាននិយាយថា៖ «នេះជាសម្មភាពមួយដែលបង្ហាញពីការចេះជួយគ្នាទៅវិញទៅមកដល់អតិថិជនរបស់យើងក្នុងការប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរ ក៏ដូចជាការបង្ហាញពីការតាំងចិត្តរបស់ពួកយើងក្នុងនាមជាអ្នកផ្តល់សេវា ដែលអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៏ក្នុងអំឡុងពេលបុណ្យជាតិ»។

    លោកបន្តថា អ្វីដែលសំខាន់មួយទៀតដែលពួកយើងចង់បង្ហាញនោះគឺ ការមកដល់នៃរថភ្លើងថ្មីរបស់យើងសំរាប់សេវាអ្នកដំណើរនៅព្រលានយន្តហោះ ហើយអ្នកដំណើរអាចជិះសាកល្បងបានដោយឥតគិតថ្លៃក្នុងអំឡុងពេលសម្រាក៣ថ្ងៃខាងមុខនេះ»
    សូមឱ្យធ្វើដំណើរអោយមានសុវត្ថិភាព និងសួស្ដីឆ្នាំថ្មី។ ”

    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
    ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនងសាធារណ កញ្ញា ឌិន ណៃគាង តាមរយៈលេខទូរស័ព្ទ
    +855 78 333 853

    Share This Post:
    MPO4D jitutoto mpo4d Mpoplay