យ៉ាងហោចណាស់មានមនុស្ស ៥០នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់នៅអេត្យូពី
- BY
- Pheakdey
- July 23, 2024
អេត្យូពី៖ យ៉ាងហោចណាស់មានពលរដ្ឋអេត្យូពីចំនួន ៥០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏គួររន្ធត់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអង្គារ ទី២៣ ខែកក្កដា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅតំបន់ Gofa ដែលជាតំបន់ភ្នំនិងដាច់ស្រយាលមួយស្ថិតនៅប៉ែកខាងត្បូង នៃប្រទេសអេត្យូពី។

បើតាមអាជ្ញាធរអេត្យូពីបានបញ្ជាក់ថា ហេតុការណ៍បាក់ដីនេះបានកើតឡើងក្រោយតំបន់កើតហេតុខាងលើបានប្រឈមនឹងសម្ពាធភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា រហូតធ្វើឱ្យដីត្រូវជាំទឹកនិងបាក់យ៉ាងឆាប់រហ័សតែម្តង។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះភ្លៀងនៅមិនទាន់ឈប់ធ្លាក់នៅឡើយទេ ហើយការបាក់ដីក៏អាចបន្តកើតមានបន្ថែមទៀតផងដែរ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






