ការស្ទង់មតិមួយបង្ហាញថា លោកស្រី កាម៉ាឡា ហារីស នាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេងគាំទ្រ ៤៤% ទល់នឹង ៤២%
- BY
- Pheakdey
- July 24, 2024
អាមេរិក៖ ការស្ទង់មតិមួយបានបង្ហាញថា លោកស្រី កាម៉ាឡា ហារីស អាចទទួលបានសំឡេងគាំទ្រច្រើនជាង លោក ដូណាល់ ត្រាំ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៤ ខែកក្កដា។ ការស្ទង់មតិខាងលើនេះគឺត្រូវបានរៀបចំឡើងក្នុងរយៈពេលត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់តាំងពីថ្ងៃទី ២៣ រហូតដល់ ថ្ងៃទី ២៣ ខែកក្កដា។

លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា លោកស្រី កាម៉ាឡា ហារីស ទទួលបានសំឡេងគាំទ្រសរុបចំនួន ៤៤% ទល់នឹងលោក ដូណាល់ ត្រាំ ទទួលបានសំឡេងសរុប៤២% ពោលគឺឈ្នះចាញ់គ្នាដោយសំឡេងគាំទ្រត្រឹមតែ ២%ប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា លោកស្រី កាម៉ាឡា ហារីស គឺជាបេក្ខភាពប្រគួតប្រជែងយកយកតំណែងជាប្រធានាធិបតីអាមេរិកមកពីខាងគណបក្សប្រជាធិបតេយ្យ ដោយលោកស្រីទើបទទួលបានការតែងតាំងនេះជំនួយលោកប្រធានាធិបតី ចូ បៃឌិន ខណៈលោក ដូណាល់ ត្រាំ គឺជាបេក្ខភាពមកពីគណបក្សសាធារណៈរដ្ឋ។ យ៉ាងណាក្តី លទ្ធខាងលើនេះគឺគ្រាន់តែជាការស្ទង់មតិក្រៅផ្លូវការប៉ុណ្ណោះ ហើយការបោះឆ្នោតជាក់ស្តែងនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






