ឥទ្ធិពលព្យុះទីហ្វុង Gaemi បានបង្ខំឱ្យហ្វីលីពីនត្រូវបិទសាលានិងកន្លែងការងារជាច្រើនយ៉ាងបន្ទាន់ ខណៈពលរដ្ឋ ១៣លាននាក់ត្រូវបានណែនាំកុំឱ្យចេញពីផ្ទះ
- BY
- Pheakdey
- July 24, 2024
ហ្វីលីពីន៖ ប្រទេសហ្វីលីពីនកំពុងទទួលរងនូវការវាយប្រហារដោយព្យុះទីហ្វុងដ៏គ្រោះថ្នាក់មួយមានឈ្មោះថា Gaemi នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៤ ខែកក្កដា។ បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ទីតាំងដែលកំពុងតែទទួលរងការគំរាមគំហែងយ៉ាងខ្លាំងនោះមានដូចជា តំបន់ស្ថិតនៅភាគខាងជើងប្រទេស និងរដ្ឋធានីរបស់ហ្វីលីពីនផងដែរ។

ប្រភពខាងលើបានបន្តថា លទ្ធិពលរបស់ព្យុះទីហ្វុង Gaemi បានបង្កឱ្យមានខ្យល់បោកបក់ និងមានភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតធ្វើឱ្យតំបន់ជាច្រើនត្រូវជន់លិចដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរហ្វីលីពីនបានសម្រេចបិទសាលារៀន និងកន្លែងធ្វើការងារជាច្រើនជាបណ្តោះអាសន្ន ខណៈមានពលរដ្ឋប្រមាណជា ១៣លាននាក់ត្រូវបានណែនាំកុំឱ្យធ្វើដំណើរចេញពីផ្ទះបើគ្មានការចាំបាច់ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្កឡើងដោយសារព្យុះទីហ្វុង Gaemi ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






