ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋហ្វីលីពីន ១៤នាក់បានបាត់បង់ជីវិត និងជាង ៦០ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាប​ន្ទាន់ដោយសារព្យុះទីហ្វុង Gaemi

    BY Pheakdey July 24, 2024
    ពលរដ្ឋហ្វីលីពីន ១៤នាក់បានបាត់បង់ជីវិត និងជាង ៦០ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាប​ន្ទាន់ដោយសារព្យុះទីហ្វុង Gaemi

    ហ្វីលីពីន៖ យ៉ាងហោចណាស់មានពលរដ្ឋហ្វីលីពីនចំនួន ១៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Gaemi នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ​នៅក្នុងរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា។ គិតត្រឹមពេលនេះព្យុះទីហ្វុង Gaemi កំពុងតែបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងបង្កឱ្យមានទឹកជំនន់ជនលិចផ្លូវសំខាន់ៗជាច្រើននៅក្នុងរដ្ឋធានីរបស់ប្រទេសហ្វីលីពីន។

    ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួន ១៤នាក់ហើយ ឥទ្ធិពលរដ្ឋរបស់ព្យុះទីហ្វុង Gaemi​ ក៏បានបង្ខំឱ្យពលរដ្ឋហ្វីលីពីនជាង ៦០០,០០០នាក់ត្រូវធ្វើការជម្លៀសខ្លួនចេញពីផ្ទះស្បែងរបស់ពួកគេជាបន្ទាន់ផងដែរ ក្នុងនោះមានពលរដ្ឋប្រមាណជា ៣៥,០០០នាក់បានសម្រេចទៅស្នាក់នៅក្នុងជំរុំជនភ្លៀសខ្លួនមួយរួមគ្នា។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញារហ្វីលីពីនក៏បានសម្រេចបិទសាលារៀន ហាង និងកន្លែងធ្វើការងារមួយចំនួនជាបណ្តោះអាសន្នសិនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: