អន្តរជាតិ

អូស្រ្តាលីទើបរកឃើញខ្មោចនាវាមួយគ្រឿងដែលបានលិចបាត់អស់រយៈពេល៥៥ឆ្នាំ

BY
Pheakdey
July 25, 2024

អូស្រ្តាលី៖ ក្រុមអ្នកជំនាញអូស្រ្តាលីទើបរកឃើញខ្មោចនាវាមួយគ្រឿង ដែលបានលិចចូលទៅក្នុងសមុទ្រអស់រយៈពេល ៥៥ឆ្នាំមកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា។ នាវាមួយគ្រឿងនេះគឺជាប្រភេទនាវាដឹកទំនិញ មានប្រវែង ៧១ម៉ែត្រ ហើយការស្វែងរកនាវាមួយគ្រឿងគឺបេសកកម្មដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តរបស់អូស្រ្តាលីផងដែរ។

ប្រភពខាងលើបានបន្តថា កាលពីឆ្នាំ ១៩៦៩កន្លងទៅនាវាខាងលើនេះបានដឹកដែកថែបជាច្រើនតោនធ្វើដំណើរចេញពីតំបន់ឆ្នេរសមុទ្រ New South Wales ដោយនៅលើនាវានោះមានផ្ទុកមនុស្សសរុបចំនួន ២៦នាក់។ ក្រោយធ្វើដំណើរចេញពីតំបន់ឆ្នេរបានបន្តិច នាវាក៏ត្រូវប្រឈមនឹងបញ្ហាអាកាសធាតុដ៏អាក្រក់បំផុតមួយ ដែលបានបណ្តាលឱ្យនាវាត្រូវលិចយ៉ាងឆាប់រហ័ស ខណៈភ្លាមៗនោះមនុស្សចំនួន ៥នាក់ត្រូវបានជួយសង្រ្គោះជីវិតបានទាន់ពេល ហើយមនុស្សចំនួន ២១នាក់ទៀតត្រូវស្លាប់បាត់បង់ជីវិត។ នៅក្នុងចំណោមអ្នកស្លាប់ទាំង ២១នាក់នោះទៀតសោធ គឺគេអាចរកឃើញសាកសពជនរងគ្រោះតែម្នាក់ប៉ុណ្ណោះ ហើយសាកសពជនរងគ្រោះចំនួន ២០នាក់ទៀតត្រូវលិចជាមួយនាវាបាត់តាំងពីពេលនោះតែម្តង៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: