ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនជម្លៀសពលរដ្ឋជិត ៣០០,០០០នាក់ជាបន្ទាន់ដោយសារព្យុះទីហ្វុង Gaemi

    BY Pheakdey July 26, 2024
    ចិនជម្លៀសពលរដ្ឋជិត ៣០០,០០០នាក់ជាបន្ទាន់ដោយសារព្យុះទីហ្វុង Gaemi

    ចិន៖ អាជ្ញាធរចិនសម្រេចធ្វើការជម្លៀសពលរដ្ឋជិត ៣០០,០០០នាក់ជាបន្ទាន់ដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុង Gaemi នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៦ ខែកក្កដា។ ពលរដ្ឋចិនដែលកំពុងរងការគំរាមគំហែងដោយព្យុះទីហ្វុង Gaemi នៅពេលនេះគឺជាក្រុមប្រជាពលរដ្ឋរស់នៅក្នុងក្រុង Xiamen ខេត្ត Fujian ភាគខាងកើតនៃប្រទេសចិន ពោលគឺជាតំបន់នៅក្បែរកោះតៃវ៉ាន់។

    ទន្ទឹមនឹងធ្វើការជម្លៀសពលរដ្ឋងាយរងគ្រោះជិត ៣០ម៉ឺននាក់ហើយ​ អាជ្ញាធរចិនក៏បានសម្រេចបិទសាលារៀន​ និងផ្អាកសកម្មភាពអាជីវកម្មមួយចំនួននៅក្នុងទីតាំងខាងលើនេះជាបណ្តោះអាសន្នសិនផងដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលអាចបង្កឡើងដោយឥទ្ធិពលរបស់ព្យុះ។ គួររម្លឹកជូនថា មុនធ្វើដំណើរទៅដល់ប្រទេសចិន ព្យុះទីហ្វុង Gaemi បានសម្លាប់ពលរដ្ឋហ្វីលីពីនចំនួន ២០នាក់ និងបង្ខំឱ្យពលរដ្ឋហ្វីលីពីនជាង ៦០០,០០០នាក់ផ្សេងទៀតត្រូវធ្វើការជម្លៀសខ្លួន ហើយបន្ទាប់មកព្យុះទីហ្វុង Gaemi ក៏បានបន្តទៅសម្លាប់ពលរដ្ឋនៅកោះតៃវ៉ាន់ចំនួន ២នាក់ និងបង្កឱ្យពលរដ្ឋតៃវ៉ាន់ជាច្រើនរយនាក់ផ្សេងទៀតបានរងរបួសផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: