អន្តរជាតិ

ការវាយប្រហារដោយអាវុធចំនួន ៣ករណី បានកើតឡើងនៅតាមផ្លូវរថភ្លើងរបស់បារាំង មុនពេលពេលទីក្រុងបារីសសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិក២០២៤

BY
Pheakdey
July 27, 2024

បារាំង៖​ ការវាយប្រហារដោយកាំភ្លើងចំនួន ៣ករណីបានកើតឡើងជាបន្តបន្ទាប់គ្នានៅលើផ្លូវរថភ្លើងក្នុងប្រទេសបារាំងស្របពេលដែលបារាំងរៀបនឹងសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤ ក្នុងទីក្រុងបារីស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី២៧ ខែកក្កដា។ រហូតមកទល់នឹងពេលនេះអាជ្ញាធរបារាំងនៅមិនទាន់រកមុខជនដៃដល់ឃើញនៅឡើយទេ ហើយគេក៏នៅមិនទាន់បានដឹងច្បាស់អំពីគោលបំណងនៃការបាញ់ប្រហារនេះដែរ ដោយគេមិនអាចកំណត់បានថាវាគឺជាចេតនាចង់អុកឡុកព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤ ឬក៏ចេតនាអ្វីផ្សេងនោះទេ។

ប្រភពខាងលើបានបន្តថា  ការបាញ់ប្រហារទាំង ៣លើនេះមិនបានបណ្តាលឱ្យមានពលរដ្ឋណា​ម្នាក់ស្លាប់បាត់បង់ជីវិតនោះទេ តែយ៉ាងណាក្តីវាបានបង្កឱ្យមានភាពចលាចលអស់រយៈជាច្រើនម៉ោង ជាពិសេសនោះគឺក្នុងចំណោមក្រុមអ្នកដំណើរដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងបារីសដើម្បីចូលរួមអបអរពិធីបើកព្រឹត្តិការណ៍កីឡាអូឡាពិក ២០២៤ តែម្តង។ បើតាមអាជ្ញាធរបារាំងបានបញ្ជាក់ថា មានអ្នកដំណើរតាមរថភ្លើងប្រមាណជា ៨០០,០០០នាក់បានរងផលប៉ះពាល់ពីករណីបាញ់ប្រហារខាងលើនេះ ដោយរថភ្លើងរបស់ពួកគេត្រូវពន្យាពេលក្នុងចន្លោះពី ៩០នាទី រហូតដល់ ២ម៉ោង ទើបអាចបន្តដំណើរជាធម្មតាវិញបាន៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: