ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សកម្មភាពរត់តាមហ្គេម “Temple Run” នៅក្នុងប្រាសាទកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ

    BY Pheakdey July 29, 2024
    សកម្មភាពរត់តាមហ្គេម “Temple Run” នៅក្នុងប្រាសាទកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ

    “Temple Run”​ គឺជាហ្គេមក្នុងទូរស័ព្ទដៃដ៏ពេញនិយមបំផុតមួយកាលពីជាង ១០ឆ្នាំមុន ដោយកម្មវិធីហ្គេមមួយនេះត្រូវបានគេទាញយកទៅប្រើប្រាស់រហូតដល់ជាង ១ពាន់លានដងឯណោះនៅជុំវិញពិភពលោក។ បើទោះជាបច្ចុប្បន្ននេះហ្គេម Temple Run មិនសូវមានអ្នកលេងច្រើនដូចកាលពីមុនក្តី តែ Concept ថ្មីមួយនៅក្នុងហេ្គមហាក់កំពុងមានការពេញនិយ​មយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ជាពិសេសនោះគឺនៅក្នុងចំណោមអ្នកប្រើប្រាស់ TikTok តែម្តង។

    យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៩ ខែកក្កដាបានហៅ  Concept ថ្មីនេះថា Real-life Temple Run ដែលសំដៅលើសកម្មភាពរត់របស់មនុស្សជាក់ស្តែងនៅតាមប្រាសាទល្បីៗនៅក្នុងប្រទេសកម្ពុជា ដូចជាប្រាសាទអង្គវត្ត និងប្រាសាទតាព្រហ្មជាដើម។ ប្រភពខាងលើបានបន្តថា អ្នកដែលនិយមចូលចិត្តរត់នៅតាមប្រាសាទដោយយកលំនាំតាមការរត់ដូចនៅក្នុងហ្គេម Temple Run នោះភាគច្រើនគឺជាភ្ញៀវទេសចរអន្តរជាតិ ដែលបានទៅកម្សាន្តនៅក្នុងខេត្តសៀមរាម ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីបំផុតរបស់កម្ពុជា។ លោកអ្នកអាចទស្សនាសកម្មភាព Real-life Temple Run ដូចក្នុងវីដេអូខាងក្រោមនេះ៖

    @tera_alonzowurth Temple Run in the reality #angkorwatcambodia #templerun #fypシ ♬ original sound – 🌱

     

    @jena Real life temple run in Cambodia 🇰🇭 Temples #angkorwat #heartofthebrand @ohpollyfashion ♬ original sound – badhon prem🇧🇩🇺🇸

     

     

    @unemployedginge Temple Run in real life🐉 Angkor Wat, Cambodia🇰🇭 #travel #travelling #solo #backpacking #fyp #adventure #solotravel #foryoupage #cambodia #seasia #hitchhiking #foryou #templerun ♬ original sound – Apollo_tee2.0

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: