អ្នកបាត់បង់ជីវិតក្នុងការធ្វើបាតុកម្មនៅបង់ក្លាដែសកើនឡើងដល់ ២០៥នាក់ ខណៈអាជ្ញាធរបានចាប់ខ្លួនបាតុករ ៩,០០០នាក់
- BY
- Pheakdey
- July 30, 2024
បង់ក្លាដែស៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតក្នុងការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេសបង់ក្លាដែសបានកើនឡើងដល់ចំនួន ២០៥នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣០ ខែកក្កដា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ អាជ្ញាធរបង់ក្លាដែសក៏បានចាប់ខ្លួនក្រុមបាតុករនៅទូទាំងប្រទេសប្រមាណជា ៩,០០០នាក់យកទៅឃុំទុកជាបណ្តោះអាសន្នសិនផងដែរ ខណៈតុលាការនៅមិនទាន់ចាត់វិធានការតាមផ្លូវច្បាប់ចំពោះពួកគេនៅឡើយទេ។ 
សូមរម្លឹកជូនថា បាតុកម្មនៅក្នុងប្រទេសបង់ក្លាដែសបានចាប់ផ្តើមកើតឡើងតាំងតែពីថ្ងៃទី១៨ ខែកក្កដាមកម្លេះ ហើយបុព្វហេតុដែលនាំឱ្យមានការប្រឆាំងតវ៉ានោះគឺបណ្តាលមកពីក្រុមនិស្សិតនិងប្រជាពលរដ្ឋក្រីក្រជាច្រើនមិនពេញចិត្តនឹងច្បាប់កំណត់កូតាជ្រើសរើសមន្ត្រីរាជការរបស់អាជ្ញាធរបង់ក្លាដែស ពោលគឺច្បាប់នោះបានកំណត់ថា ចំនួនមន្ត្រីរាជការចំនួន ៣០%នឹងត្រូវរក្សាទុកឱ្យកូនចៅជំនាន់ក្រោយរបស់ក្រុមមន្ត្រីរាជការដែលកំពុងធ្វើការងារក្នុងពេលបច្ចុប្បន្ន ឬទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់ក្រុមយោធាដែលបានមានស្នាដៃក្នុងកិច្ចការពារជាតិជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






