បាក់ដីនៅប្រទេសឥណ្ឌាបណ្តាលឱ្យមនុស្ស ៤៥នាក់ត្រូវបាត់បង់ជីវិត និងជាច្រើននាក់កំពុងរងរបួស
- BY
- Pheakdey
- July 30, 2024
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៤៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏គួរឱ្យរន្ធត់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអង្គារ ទី៣០ ខែកក្កដា។ ហេតុការណ៍អកុសនេះបានកើតឡើងនៅក្នុងរដ្ឋ Kerala ដែលស្ថិតនៅតំបន់ប៉ែកខាងលិចនៃប្រទេសឥណ្ឌា។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា តំបន់កើតហេតុខាងលើនេះបានទទួលរងសម្ពាធទឹកភ្លៀងក្នុងបរិមាណដ៏ច្រើននិងជាច្រើនថ្ងៃជាប់គ្នាមកហើយទើបធ្វើឱ្យដីនៅតំបន់មួយចំនួនត្រូវបាក់យ៉ាងឆាប់រហ័ស ខណៈក្រុមជនរងគ្រោះមិនបានត្រៀមការពារខ្លួនបានទុកជាមុននោះទេ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានសម្លាប់មនុស្សហើយ ហេតុការណ៍បាក់ដីខាងលើនេះក៏បានបណ្តាលឱ្យមានពលរដ្ឋជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ ដែលធ្វើឱ្យតួលេខអ្នកស្លាប់បាត់បង់ជីវិតអាចបន្តកើនឡើងផងដែរ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






