ព្យុះទីហ្វុង Gaemi បានបណ្តាលឱ្យពលរដ្ឋចិន ៤នាក់បាត់បង់ជីវិត និងរាប់ម៉ឺននាក់កំពុងរងផលប៉ះ
- BY
- Pheakdey
- July 30, 2024
ចិន៖ ឥទ្ធិពលរបស់ខ្យល់ព្យុះទីហ្វុង Gaemi បានបណ្តាលឱ្យពលរដ្ឋចិនចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា គិតត្រឹមពេលពេលនេះព្យុះទីហ្វុងកំពុងតែបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងខេត្ត Hunan ដែលស្ថិតនៅតំបន់ប៉ែកខាងជើងនៃប្រទេសចិន។

ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួន ៤នាក់ហើយ ឥទ្ធិពលរបស់ខ្យល់ព្យុះបានកំពុងបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងបង្កឱ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់ជាច្រើនផងដែរ ខណៈនៅចំពោះមុខបញ្ហាបន្ទាន់នេះអាជ្ញាធរចិនបានសម្រេចធ្វើការជម្លៀសពលរដ្ឋរាប់ពាន់នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេទៅកាន់ទីកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ទម្រាំឥទ្ធិពលរបស់ព្យុះបានថយចុះទៅវិញ។ ដោយឡែកក្រៅតែពីបានធ្វើឱ្យមានមនុស្សស្លាប់ និងត្រូវចិត្តជម្លៀសខ្លួនទាំងបង្ខំហើយ ព្យុះទីហ្វុងក៏កំពុងតែបង្កឱ្យមានការប៉ះពាល់ដល់ការរស់នៅនិងប្រកដអាជីវកម្មរបស់ពលរដ្ឋប្រមាណជា ៩០,០០០នាក់ផ្សេងទៀងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






