អាមេរិកផ្តល់ជំនួយយោធាតម្លៃ ៥០០លានដុល្លារទៅកាន់ហ្វីលីពីន ដើម្បីប្រើប្រាស់ក្នុងការទប់ទល់នឹងការគំរាមគំហែងរបស់ចិន
- BY
- Pheakdey
- July 31, 2024
ហ្វីលីពីន៖ សហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយយោធាដែលមានតម្លៃរហូតដល់ ៥០០លានដុល្លារទៅកាន់ប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី ៣១ ខែកក្កដា។ ការប្រកាសអំពីគម្រោងផ្តល់ជំនួយយោធាក្នុងកញ្ចប់ទឹកប្រាក់ដ៏ច្រើននេះត្រូវបានធ្វើឡើងក្នុងឱ្យកាសដែលលោក Antony Blinken រដ្ឋមន្ត្រីការបរទេស និងលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបានអញ្ជើញទៅធ្វើទស្សនកិច្ចដោយផ្ទាល់នៅក្នុងប្រទេសហ្វីលីពីន។

ក្នុងជំនួយរវាងរដ្ឋមន្ត្រីកំពូលទាំង ២រូបរបស់អាមេរិកជាមួយនិងលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr នៅក្នុងទីក្រុងម៉ានីលកាលពីថ្ងៃទី៣០ កន្លងទៅនេះ ភាគីខាងអាមេរិកបានបញ្ជាក់ច្បាស់ៗថា ជំនួយយោធានេះត្រូវបានផ្តល់ជូនទៅកាន់ហ្វីលីពីនដើម្បីប្រើប្រាស់ទប់ទល់នឹងការគំរាមគំហែងរបស់ចិន ជាពិសេសនោះគឺរឿងរ៉ាវចម្រូងចម្រាសដែលបានកើតឡើងនៅតំបន់សមុទ្រចិនខាងត្បូង។ សូមបញ្ជក់ជូនថា ការផ្តល់ជូនជំនួយយោធាពីសំណាក់សហរដ្ឋអាមេរិកទៅកាន់ប្រទេសហ្វីលីពីនមិនមែនជារឿងថ្មីឡើយ ហើយបើគិតចាប់តាំងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២២ គឺអាមេរិកបានផ្តល់ជំនួយយោធាទៅកាន់ហ្វីលីពីនសរុបចំនួន ១,១៤ពាន់លានដុល្លារហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






