អ្នកបាត់បង់ជីវិតក្នុងហេតុការណ៍បាក់នៅឥណ្ឌាបន្តកើនឡើងដល់ ១៦៧នាក់ និងជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន
- BY
- Pheakdey
- August 1, 2024
ឥណ្ឌា៖ ព្យុះភ្លៀង និងបញ្ហាបាក់ដីនៅតែបន្តគំរាមគំហែងរដ្ឋ Kerala ដែលស្ថិតនៅប៉ែកខាងលិចនៃប្រទេសឥណ្ឌា ហើយតួលេខជនរងគ្រោះក៏តែបន្តកើនឡើងផងដែរ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១ ខែសីហាបានឱ្យដឹងថា គិតត្រឹមពេលនេះតួលេខអ្នកបាត់បង់ជីវិតដោយសារបញ្ហាបាក់ដីបានបន្តកើនឡើងរហូតដល់ ១៦៧នាក់ហើយ។
ប្រភពខាងលើបានបន្តថា តួលេខអ្នកស្លាប់បាត់បង់ជីវិតខាងលើនេះអាចមិនមែនជាតួលេខចុងក្រោយឡើយ ដ្បិតនៅពេលនេះគឺមានមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន តែគេមិនអាចកំណត់ចំនួនបានជាក់លាក់នោះទេ ខណៈឥទ្ធិពលរបស់ព្យុះភ្លៀងវិញក៏នៅមិនទាន់ថយចុះដែរ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរឥណ្ឌាបានដាក់ពង្រាយក្រុមអ្នកសង្គ្រោះជាច្រើននាក់ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង ហើយជាលទ្ធផលអាជ្ញាធរបានជួយសង្គ្រោះជនរងគ្រោះបានចំនួន ១,៦០០នាក់ចេញពីជ្រលងភ្នំមួយកន្លែង ខណៈពលរដ្ឋប្រមាណជា ៨,០០០នាក់ផ្សេងទៀតបានបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅស្នាក់នៅរួមគ្នានៅជំរុំជនភៀសខ្លួនជាបណ្តោះអាសន្នសិន៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: