អន្តរជាតិ

ព្យុះភ្លៀងនិងការបាក់ដី បានបណ្តាលឱ្យពលរដ្ឋចិន៣០នាក់បាត់បង់ជីវិត និង ៣៥នាក់កំពុងបាត់ខ្លួន

BY
Pheakdey
August 2, 2024

ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៣០នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាព្យុះភ្លៀងនិងបាក់ដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ​ ទី២ ខែសីហា។ ភ្លៀងដែលអាចបង្កការគំរាមគំហែងដល់អាយុជីវិតពលរដ្ឋចិននៅពេលនេះបានកើតមានឡើងនៅក្នុងក្រុងនិងខេត្តជាច្រើននៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងត្បូងនៃប្រទេសចិន។

បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួន ៣០នាក់ហើលយ ឥទ្ធិពលរបស់ព្យុះភ្លៀងក៏បានបណ្តាលឱ្យមានពលរដ្ឋចំនួន ៣៥នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈពេលនេះអាជ្ញាធរចិនកំពុងតែដុតដៃដុតជើងតាមស្វែងរកជនបាត់ខ្លួនទាំងនោះ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរចិនក៏បានធ្វើការជម្លៀសពលរដ្ឋនៅក្នុងទីក្រុង Zixing ចំនួន ១១,០០០នាក់ទៅកាន់ទីកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ ទម្រាំអាកាសធាតុត្រលប់មករកភាពធម្មតាវិញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: