ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសអូស្រ្តាលី បានរឹបអូសសារធាតុខុសច្បាប់ តម្លៃ ៥៣៨លានដុល្លារ ដែលជនខិលខូចព្យាយាមនាំចូលមកពីសហរដ្ឋអាមេរិក

    BY Pheakdey August 2, 2024
    ប៉ូលិសអូស្រ្តាលី បានរឹបអូសសារធាតុខុសច្បាប់ តម្លៃ ៥៣៨លានដុល្លារ ដែលជនខិលខូចព្យាយាមនាំចូលមកពីសហរដ្ឋអាមេរិក

    អូស្រ្តាលី៖ ប៉ូលិសអូស្រ្តាលី បានរឹបអូសគ្រឿងញៀនតម្លៃ ៥៣៨លានដុល្លារ ដែលជនខិលខូចបាននាំចូលពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២ ខែសីហា។ គ្រឿងញៀនទាំងនោះគឺជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (Methamphetamine) និងមានទម្ងន់សរុប ១,៩៨៤ផោន (៩០០គីឡូក្រាម)។

    ប្រភពខាងលើបានបន្តថា ជនសង្ស័យនៅក្នុងករណីរត់ពន្ធគ្រឿងញៀនទ្រង់ទ្រាយធំនេះគឺជាបុរសជនជាតិអូស្រ្តាលីអាយុ ៣១ម្នាក់ ខណៈគេមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់គាត់នោះទេ។ បើតាមប៉ូលិសសហព័ន្ធអូស្ត្រាលីបានបញ្ជាក់ថា ជនសង្ស័យបានលាក់គ្រឿងញៀនទាំងនោះក្នុងម៉ាស៊ីនធំៗចំនួន ២ ហើយបានដាក់ម៉ាស៊ីនទាំងនោះក្នុងសម្បកឡាំងយ៉ាងត្រឹមត្រូវដើម្បីបន្លំភ្នែកប៉ូលិសថា ម៉ាស៊ីនទាំងនោះជាម៉ាស៊ីនថ្មីមិនទាន់មានអ្នកណាបានបើកសម្បកឡាំងរបស់វានៅឡើយទេ យ៉ាងណាក្តីក្រោយពេលត្រួតពិនិត្យដោយម៉ាស៊ីនស្វ័យទើបគេបានដឹងថា នៅក្នុងម៉ាស៊ីនទាំង ២នោះមានផ្ទុកទៅដោយគ្រឿងញៀនយ៉ាងច្រើន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: