អន្តរជាតិ

គណៈកម្មាធិការអូឡាំពិក២០២៤ កំពុងរងការរិះគន់ ជុំវិញករណីអនុញ្ញាតឱ្យស្រ្តីដែលមានហ្សែនជាមនុស្សប្រុសចូលប្រកួតក្នុងវិញ្ញាសាប្រដាល់ផ្នែកនារី

BY
Pheakdey
August 2, 2024

បារាំង៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤ នៅក្នុងប្រទេសបារាំងបានកំពុងតែប្រព្រឹត្តិទៅយ៉ាងរហូនអស់រយៈពេលជាច្រើនថ្ងៃមកហើយ ក្រោមការអបអរសាទរពីណាក់អ្នកទស្សនារាប់លាននាក់នៅជុំវិញពិភពលោក។ យ៉ាងណាក្តី ថ្មីៗនេះមានមហាជនជាច្រើនបានផ្ទុះការជជែកវែកញែកគ្នាយ៉ាងខ្លាំងជុំវិញវិញ្ញាសាប្រកួតមួយគឺការប្រកួតប្រដាល់ផ្នែកនារីរវាងកីឡាការនីជនជាតិអ៉ីតាលីឈ្មោះ Angela Carini (បង្គោលខៀវ) និងកីឡាការនីជនជាតិអាល់ហ្សេរីឈ្មោះ Imane Khelif (បង្គោលក្រហម)។

ក្រោយការប្រកួតបានត្រឹមតែ ៤៦វិនាទីប៉ុណ្ណោះ កីឡាការនី Angela Carini ក៏បានសុំចុះចាញ់ក្រោយកីឡាការនី Imane Khelif វាយចូលពីរដៃចំគោលដៅខ្លាំងៗ។ ក្រោយចប់ការប្រកួតដែលប្រើពេលមិនដល់ ១នាទីនេះ មហាជនបានធ្វើការរិះគន់យ៉ាងខ្លាំងទៅកាន់គណៈកម្មាធិការអូឡាំពិកដែលបានអនុញ្ញាតឱ្យកីឡាការនីអាល់ហ្សេរី Imane Khelif ចូលប្រកួតក្នុងវិញ្ញាសាប្រដាល់ផ្នែកនារីទាំងដែលរូបនាងមានហ្សែនជាមនុស្សប្រុស (មានក្រូម៉ូសូមXY)។

សូមបញ្ជាក់ជូនថា កីឡាការនីប្រដាល់ជម្រើសជាតិអាល់ហ្សេរី Imane Khelif មានអាយុ ២៥ឆ្នាំ មានកម្ពស់ ១,៧៨ម៉ែត្រ មានភេទពីកំណើតជាមនុស្សស្រីពេញលក្ខណៈមួយរយភាគរយ តែយ៉ាងណាក្តីនៅក្នុងខ្លួនរបស់គាត់គឺមានផ្ទុកហ្សែនមនុស្សប្រុស ដែលធ្វើឱ្យកម្លាំងនិងសាច់ដុំមួយចំនួននៅលើរាងកាយរបស់គាត់គឺដូចជាមនុស្សអីចឹង។ សូមរម្លឹកជូនថា នាពេលកន្លងមកកីឡាការនីប្រដាល់រូបនេះធ្លាប់ត្រូវបានគេដកឈ្មោះចេញពីការប្រកួតប្រដាល់ស្ត្រីជើងឯកពិភពលោកឆ្នាំ ២០២៣ រួចម្តងហើយ ជុំវិញបញ្ហារាងកាយដ៏ចម្លែករបស់គាត់នេះ ពោលគឺមនុស្សស្រីដែលមានហ្សែនជាមនុស្សប្រុស៕

អត្ថបទ៖ ភក្តី

ប្រភព៖ Reuters

Share This Post: