អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីប Intel គ្រោងកាត់បន្ថយបុគ្គលិកជាង ១៥,០០០កន្លែង ក្រោយការលក់បន្តធ្លាក់ចុះ

BY
Pheakdey
August 3, 2024

អាមេរិក៖ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់អាមេរិកគឺក្រុមហ៊ុន Intel គ្រោងនឹងកាត់បន្ថយបុគ្គលិកជាង ១៥,០០០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃសៅរ៍​ ទី៣ ខែសីហា។ គម្រោងកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះត្រូវបានធ្វើឡើងក្រោយការលក់របស់ក្រុមហ៊ុនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ។

ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយការប្រកាសអំពីគម្រោងកាត់បន្ថយបុគ្គលិកខាងលើនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Intel បានធ្លាក់ចុះអស់ចំនួន ២០% ហើយការលក់របស់ក្រុមហ៊ុនក៏បានបន្តធ្លាក់ចុះបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ជូនថា ការកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះគឺត្រូវបានធ្វើឡើងដោយផ្អែកទៅតាមស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន ហើយវាក៏បានកើតឡើងស្របដែលក្រុមហ៊ុន Intel ត្រូវស្តារអាជីវកម្មរបស់ក្រុមហ៊ុនឡើងវិញទ្រង់ទ្រាយធំផងដែរ ដើម្បីដើរឱ្យទាន់ដៃគូប្រកួតប្រជែងរបស់ខ្លួន៕

 អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: