ឧកញ៉ា ស្រី ចាន់ថន អំពាវនាវឱ្យសមាគមន៍ឧកញ៉ាចូលរួមថវិកាដើម្បីសាងសង់ផ្លូវនៅតាមព្រំដែន
- BY
- Nisaiy KN
- August 4, 2024
(ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានបង្ហោះសារនៅលើគណនីរបស់ខ្លួន ក្នុងគោលបំណងអំពាវនាវឱ្យសមាគមន៍ឧកញ៉ាចូលរួមថវិកាដើម្បីសាងសង់ផ្លូវនៅតាមព្រំដែន។
លោក ឧកញ៉ា បានលើកឡើងដូច្នេះថា “ការចូលរួមនឹងជាគំនិតយោបល់របស់ខ្ញុំ។ ខ្ញុំស្នើសូមអោយសមាគមនឧកញ៉ាចូលរួមដើម្បីប្រយោជន៍ជាតិតែមួយ
– ឧកញ៉ា ចូលរួមមួយឆ្នាំ ៣,០០០០$ (បីម៉ឺនដុល្លា)
– អ្នកឧកញ៉ា ចូលរួមមួយឆ្នាំ ៦,០០០០$ (ប្រាំមួយម៉ឺនដុល្លា)
– លោកអ្នកឧកញ៉ា ចូលរួមមួយឆ្នាំ ១២,០០០០$ (ដប់ពីរម៉ឺនដុល្លា) គោលបំណង បានថវិកាដែលបានទៅធ្វើផ្លូវតាមព្រំដែនទាំងអស់នេះជាជំហ៊ានទី១។”
តាមរយៈការលើកឡើងរបស់ ឧកញ៉ា ស្រី ចាន់ថន ឃើញថាមានសន្ទុះនៃការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន៕
អត្ថបទ៖ និស្ស័យ
ប្រភព៖ ស្រី ចាន់ថន Srey Chanthorn
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង