ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្លងចរន្ដអគ្គិសនី បណ្ដាលឱ្យឆាបឆេះផ្ទះល្វែងមួយកន្លែងនៅសង្កាត់ចោមចៅទី១ កាលពីវេលាម៉ោង ៤ទាបភ្លឺ

    BY Nisaiy KN August 4, 2024
    ឆ្លងចរន្ដអគ្គិសនី បណ្ដាលឱ្យឆាបឆេះផ្ទះល្វែងមួយកន្លែងនៅសង្កាត់ចោមចៅទី១ កាលពីវេលាម៉ោង ៤ទាបភ្លឺ

    (ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះព័ត៌មាននៅលើគណនីផេកផ្លូវការរបស់ខ្លួន ជុំវិញករណីអគ្គិភ័យបានឆាប់ឆេះ បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ និងសម្ភារៈ បារ៉ែតអស់មួយចំនួន កាលពីវេលាម៉ោង ៤ទាបភ្លឺ។

    ព័ត៌មានទាំងស្រុង បានឱ្យដឹងថា “មានករណីអគ្គិភ័យ០១កន្លែង កើតឡើងនៅសង្កាត់ចោមចៅទី០១ កាលពីវេលាម៉ោង ០៤និង០០នាទីទៀបភ្លឺ ថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែង កើតឡើងនៅចំណុចផ្ទះលេខ​០៤C ផ្លូវវេងស្រេង​ ក្រុម០១​ ភូមិចោមចៅ​១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    អគ្គិភ័យនេះបង្កឡើងដោយមូលហេតុ: ឆ្លងចរន្តអគ្គិសនី។ អគារដែលឆាបឆេះនេះជាប្រភេទសំណង់: ផ្ទះល្វែង ទំហំ ៤ម៉ែត្រ X ១៦ម៉ែត្រ។ បណ្តាលឱ្យខូចខាតសម្ភារៈ បារ៉ែតអស់មួយចំនួន​ និងរាលដាលដល់ផ្ទះចំនួន០២​ រងការខូចខានបន្តិចបន្តួច។

    កម្លាំងសមត្ថកិច្ចយើងបានធ្វើការពន្លត់ចប់ នៅម៉ោង ៥និង១០នាទីនាថ្ងៃខែ ឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាក័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ: ចំនួន ០៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៨ឡាន ស្មើនឹង ៣២ម៉ែត្រគូប ។ រថយន្តជំនួយរបស់កងពលតូចលេខ៧០​ ចំនួន​ ០៣គ្រឿង​ ប្រេីប្រាស់ទឹក​អស់​ ០៣ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រគូប។ រថយន្តស្រាបៀរកម្ពុជា ចំនួន​ ០១គ្រឿង​ ប្រើប្រាសទឹកចំនួន​ ០១ឡាន​ ស្មេីរនឹង​ ០៤ម៉ែត្រគូប”៕







    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: