វៀតណាមកាត់ទោសសេដ្ឋីអចលនទ្រព្យម្នាក់ឱ្យជាប់ពន្ធនាគារ ២១ឆ្នាំ ជុំវិញករណីឆបោកប្រាក់ចំនួន ១៤៦លានដុល្លារ
- BY
- Pheakdey
- August 6, 2024
វៀតណាម៖ អតីតសេដ្ឋីរកស៊ីផ្នែកអចលនទ្រព្យ និងផ្នែអាកាសចរណ៍ម្នាក់ត្រូវបានអាជ្ញាធរវៀតណាមកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២១ឆ្នាំពីបទឆបោកប្រាក់ចំនួន១៤៦លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៥ ខែសីហានេះ។ អតីតសេដ្ឋីរូបនេះមានឈ្មោះថា Trinh Van Quyet មានអាយុ ៤៩ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ម្ចាស់រមណីដ្ឋានប្រណិត FLC Empire of Luxury Resort ម្ចាស់ទីលានវាយកូនហ្គោល និងម្ចាស់ក្រុមហ៊ុនអចលនទ្រព្យជាច្រើនកន្លែងផងដែរ។

បើតាមអាជ្ញាធរវៀតណាមបានឱ្យដឹងថា នាពេលកន្លងមកលោក Trinh Van Quyet បានលួចចុះឈ្មោះឱ្យសមាជិកគ្រួសារនិងមនុស្សធ្វើការឱ្យគាត់រាប់សិបនាក់សម្រាប់ជួញដូរភាគហ៊ុន ហើយក្រុមមនុស្សទាំងនេះបានធ្វើរួមគ្នាដើម្បីបំភាន់ឬបន្លំភ្នែកសាធារណៈជនឱ្យមកទិញហ៊ុនក្លែងក្លាយពីក្រុមហ៊ុនរបស់លោក Trinh Van Quyet ខណៈនៅទីបញ្ចប់ក្រុមអតិថិជនស្លូតត្រង់ទាំងអស់សុទ្ធតែត្រូវខាត់បង់ពីការវិនិយោគរបស់ពួកគេ។
ប្រភពខាងលើបានបន្តថា ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២២ លោក Trinh Van Quyet អាចឆបោកបានប្រាក់សរុបចំនួន ១៤៦លានដុល្លារពីក្រុមអតិថិជនជាង ២៥,០០០នាក់។ ក្រោយការរកឃើញនេះតុលាការវៀតណាមបានសម្រេចចោទប្រកាន់លោក Trinh Van Quyet ពីបទក្លែងបន្លំ ឧបាយកលទីផ្សារភាគហ៊ុន ការរំលោភបំពានអំណាច និងការបោះពុម្ពផ្សាយព័ត៌មានទីផ្សារភាគហ៊ុនមិនត្រឹមត្រូវ ហើយនៅក្នុងករណីឆបោកទ្រង់ទ្រាយធំនេះក៏មានមនុស្សចំនួន ៥០នាក់ផ្សេងត្រូវបានចាប់ខ្លួននិងត្រូវផ្តទ្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់ៗជាង ១០ឆ្នាំផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






