ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បង់ក្លាដែសបន្តស្ថិតក្នុងស្ថានភាពច្របូកច្របល់ ខណៈក្រុមនិស្សិតកំពុងទាមទារឱ្យមានការរំលាយសភា

    BY Pheakdey August 6, 2024
    បង់ក្លាដែសបន្តស្ថិតក្នុងស្ថានភាពច្របូកច្របល់ ខណៈក្រុមនិស្សិតកំពុងទាមទារឱ្យមានការរំលាយសភា

    បង់ក្លាដែស៖ បង់ក្លាដែសនៅតែបន្តស្ថិតក្នុងស្ថានភាពច្របូកច្របល់ក្រោយអតីតនាយករដ្ឋមន្ត្រីគឺលោកស្រី Sheikh Hasina បានប្រកាសលាលែងចេញពីតំណែងបានមួយថ្ងៃ ហើយក្រុមនិស្សិតនៅតែបន្តធ្វើការប្រមូលផ្តុំនិងបន្តទាមទារចំណុចមួយចំនួនទៀតពីអាជ្ញាធរផងដែរ។ បើយោងតាមការចុះផ្សាយ​របស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃអង្គារ ទី៦​ ខែសីហាបានឱ្យដឹងថា ការទាមទាររបស់ក្រុមនិស្សិតនៅពេលនេះគឺពួកគេចង់ឱ្យរដ្ឋាភិបាលត្រូវតែធ្វើការរំលាយសភាចោលនៅក្នុងល្ងាចនៃថ្ងៃទី៦ ខែសីហានេះតែម្តង។

    ក្រុមនិស្សិតបានព្រមានថា ប្រសិនបើពុំមានការរំលាយសភាតាមការចង់បានរបស់ពួកគេនោះទេ ពួកគេនឹងបន្តអនុវត្តកម្មវិធីធ្វើបាតុកម្មកម្រិតធ្ងន់ធ្ងរជាងនេះបន្ថែមទៀតផងដែរ។ប្រភពខាងលើនេះបានបន្តថា ក្រោយការរំលាយសភារួចក្រុមនិស្សិតក៏គ្រោងទាមទារឱ្យមានការរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនិងរៀបចំគណៈរដ្ឋមន្ត្រីជាថ្មីឡើងវិញទៀតផង។ សូមបញ្ជាក់ជូនថា ការទាមទាររបស់និស្សិតបង់ក្លាដែសនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយពួកគេបានបដិសេដមិនយល់ព្រមឱ្យមេដឹកយោធាបង់ក្លាដែលដឹកនាំប្រទេសឡើយក្នុងអំឡុងពេលអវត្តមាននាយករដ្ឋមន្ត្រីនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: