តោះទៅលេងសង្រ្គាន្តខេត្តកែប កម្មវិធីសប្បាយអស្ចារ្យជាងគេប្រចាំឆ្នាំ២០១៩
ខេត្តកែប៖ អស្ចារ្យមែន នៅឆ្នាំ២០១៩នេះ ក្រុមហ៊ុនស្រាបៀរអង្គរ និងភេសជ្ជៈPepsi បាន សហការគ្នាជាមួយអាជ្ញាធរខេត្តកែប រៀបចំកម្មវិធីសង្ក្រាន្តដ៏ធំមួយនៅខេត្តកែប ដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ១៥ និង ១៦ ខែ មេសា ខាងមុខនេះ។
សង្គ្រាន្តកែបលើកទីមួយដ៏ធំសម្បើមនេះ មានការប្រគំតន្ត្រីខ្នាតធំ ជាមួយការ ចូលរួមពីតារា ចម្រៀងល្បីៗជាច្រើនរូបប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទំាងមានកម្មវិធី កម្សាន្តដ៏ច្រើន ដូចជា ការតាំងពិព័រណ៍ពាណិជ្ជកម្មដែលមានលក់ផលិតផលជាច្រើនប្រភេទ ការរាំកម្សាន្ត អមដោយការលេងល្បែង ប្រជាប្រិយខ្មែរ ពីសំណាក់ក្រុមយុវជនសសយក ខេត្តកែបផងដែរ។ មិនតែប៉ុណ្ណោះ ក្រៅពីកម្មវិធីរាំកម្សាន្តបែបប្រពៃណី ក៏មានការរំាលេងបែបសម័យនិយម តាមរយៈ DJ ល្បីៗ ជាមួយការរៀបចំឱ្យមានការបាញ់ទឹកបំបាត់ភាពក្តៅស្អុះស្អាប់ក្នុង «តំបន់ត្រជាក់ចិត្ត» ផងដែរ។
អ្វីដែលកាន់តែពិសេសនោះ ក្រុមហ៊ុនក៏បាននាំយកកម្មវិធី ភ្លក្សប៉ិបស៊ី ភ្លក្សរសជាតិដ៏អស្ចារ្យ ឬ The Pepsi Taste Challenge ដែលបង្កើតបានជាទស្សនីយភាពមួយទៀត កាន់តែប្លែក កាន់តែសប្បាយ ញ៉ាំងព្រឹត្តិការណ៍ទាំងមូលឱ្យកាន់តែទាក់ទាញ ដោយអ្នកចូលរួមទាំងអស់ នឹងទទួលបានកាដូអនុស្សាវរីយ៍ជាច្រើន ពីការភ្លក្សរសជាតិប៉ិបស៊ី និងការលែងហ្គេមកម្សាន្ត។ ដូច្នេះកុំភ្លេចបបួលមិត្តភក្តិ បងប្អូន និងញាតិមិត្តជិតឆ្ងាយទាំងអស់ទៅចូលរួមឱ្យបានច្រើនកុះ ករណា៎!!!

