ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Muhammad Yunus ម្ចាស់ពានរង្វាន់ណូបែល ក្លាយជាមេដឹកនាំបណ្តោះអាសន្នរបស់បង់ក្លាដែស

    BY Pheakdey August 7, 2024
    លោក Muhammad Yunus ម្ចាស់ពានរង្វាន់ណូបែល ក្លាយជាមេដឹកនាំបណ្តោះអាសន្នរបស់បង់ក្លាដែស

    (បង់ក្លាដែស)៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឱ្យដឹងថា ប្រទេសបង់ក្លាដែសបានរកឃើញមេដឹងនាំបណ្ដោះអាសន្នហើយនៅក្នុងព្រឹកថ្ងៃពុធ ទី៧​​ ខែសីហានេះ។ មេដឹកនាំបណ្តោះអាសន្នរូបនោះមានឈ្មោះថា Muhammad Yunus ។ ​តើលោក Muhammad Yunus ជាអ្នកណា? ហើយមានគុណសម្បត្តិអ្វីខ្លះបានគេសម្រេចជ្រើសរើសរូបគាត់មកកាន់តំណែងកំពូលមួយនេះ?

    មានវ័យ ៨៤ឆ្នាំលោក Muhammad Yunus បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតមកពីសាកលវិទ្យាល័យ Vanderbilt សហរដ្ឋអាមេរិក ហើយរូបលោកទទួលបានការគោរពយ៉ាងខ្លាំងពីសំណាក់ក្រុមបញ្ញវន្តបង់ក្លាដែសចំពោះការងារសង្គមរបស់គាត់ ដែលជាទូទៅលោកតែងតែចំណាយពេលវេលាផ្ទាល់ខ្លួនធ្វើការងារផ្សេងៗដើម្បីបម្រើដល់ប្រយោជន៍ប្រទេសជាតិទាំងមូល និងជាពិសេសនោះគឺចំពោះពលរដ្ឋក្រីក្រតែម្តង។ សមិទ្ធផលធំមួយរបស់លោក Muhammad Yunus ដែលគេមិនអាចបំភ្លេចបាននោះគឺរូបលោកធ្លាប់បានទទួលបានរង្វាន់ណូបែល​របស់ប្រទេសបង់ក្លាដែសចំពោះការជួយត្រួសត្រាយផ្លូវក្នុងវិស័យមីក្រូហិរញ្ញវត្ថុក្នុងដែលឈានដល់ការជួយពលរដ្ឋរាប់លាននាក់នៅក្នុងប្រទេសអាស៊ីខាងត្បូងឱ្យរួចផុតពីភាពក្រីក្រ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖Channel News Asia

     

    Share This Post: