អ្នកជំនាញ៖ គ្រាប់រ៉ុកកែតរបស់ចិនដែលផ្ទុះនៅទីអវកាស អាចបង្កហានិភ័យចំពោះប្រព័ន្ធផ្កាយរណបជាង ១,១០០
- BY
- Pheakdey
- August 10, 2024
អាមេរិក៖ ក្រុមអ្នកជំនាញបានព្រមានថា គ្រាប់រ៉ុកកែតរបស់ចិនដែលបានផ្ទុះបែកនៅលើទីអវកាសអាចបង្កឱ្យមានហានិភ័យចំពោះប្រព័ន្ធផ្កាយរណបជាង ១,១០០ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១០ ខែសីហា។ ក្រៅតែពីអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធផ្កាយរណបហើយ បំណែករបស់គ្រាប់រ៉ុកកែតក៏អាចបង្កផលប៉ះពាល់ចំពោះឧបករណ៍ឬយានអវកាសជាច្រើនដែលត្រូវធ្វើដំណើរឆ្លងកាត់គន្លងផែនដីផងដែរ។

សូមរម្លឹកជូនថា កាលពីថ្ងៃអង្គារ ទី៦ កន្លងទៅនេះ ក្រុមហ៊ុន Shanghai Spacecom Satellite Technology (SSST) ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាលចិន បានបាញ់បង្ហោះរ៉ុកកែតចំនួនមួយគ្រឿងឆ្ពោះទៅកាន់ទីអវកាស ដើម្បីប្រជែងជាមួយនឹងយាន Starlink របស់ក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ យ៉ាងណាក្តី ក្រោយធ្វើដំណើរបានប្រមាណជា ៨០០គីឡូម៉ែត្រ គ្រាប់រ៉ុកកែតរបស់ក្រុមហ៊ុន SSST ក៏បានផ្ទុះបែក និងបង្កឱ្យមានបំណែកយានជាង ៧០០ដុំត្រូវហោះដោយគ្មានគោលដៅនៅលើទីអវកាស ហើយបំណែកយានទាំងនោះហើយ ដែលអាចបង្កឱ្យមានហានិភ័យចំពោះប្រព័ន្ធផ្កាយរណបនិងយានផ្សេងៗ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






