អន្តរជាតិ

អាមេរិក បញ្ចេញហិរញ្ញប្បទាន ៣,៥ពាន់លានដុល្លារ ឱ្យអ៊ីស្រាអែលយកទៅទិញអាវុធ និងសម្ភារៈយោធា​ប្រើប្រាស់នៅសង្គ្រាមហ្គាហ្សា

BY
Pheakdey
August 10, 2024

អាមេរិក៖ សហរដ្ឋអាមេរិកនឹងបញ្ចេញហិរញ្ញប្បទានចំនួន ៣,៥ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ីស្រាអែលសម្រាប់យកទៅទិញអាវុធនិងសម្ភារៈយោធា នេះបើយោងតាមសេចក្តីថ្លែងការរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១០ ខែសីហា។ គិតត្រឹមពេលនេះកញ្ចប់ថវិកាខាងលើនេះត្រូវបានអនុម័តរួចរាល់ហើយដោយសភាអាមេរិក ខណៈហិរញ្ញប្បទានជាក់ស្តែងនឹងត្រូវបញ្ជូនទៅដល់ដៃអ៊ីស្រាអែលក្នុងពេលឆាប់ៗនេះ។

នៅក្នុងសេចក្តីថ្លែងការខាងលើអាមេរិកបានបញ្ជាក់ច្បាស់ៗថា អាវុធនិងសម្ភារៈយោធាដែលជាអ៊ីស្រាអែលត្រូវបញ្ជាទិញនោះគឺជាផលិតផលរបស់អាមេរិក ខណៈអាវុធនិងសម្ភារៈយោធាទាំងនោះនឹងត្រូវយកទៅប្រើប្រាស់នៅក្នុងការធ្វើសង្គ្រាមជាមួយក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ សូមរម្លឹកជូនថា គិតត្រឹមពេលនេះសង្គ្រាមរវាងកងកម្លាំងអ៊ីស្រាអែលនិងហាម៉ាសប៉ាឡេស៊ីបានអូសបន្លាយអស់រយៈពេល ១០ខែមកហើយ និងបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតអស់ជាង ១,២០០នាក់ ខណៈពលរដ្ឋស៊ីវិលប៉ាឡេស្ទីនជាង ២,៣លាននាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនចេញពីតំបន់ហ្គាហ្សាទាំងបង្ខំ និងត្រូវទៅរស់នៅតាមកន្លែងផ្សេងៗយ៉ាងលំបាកជាទីបំផុត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: