ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាំងចុះថោកបន្តិច! តម្លៃសាំងធម្មតាត្រូវលក់តម្លៃ ៤,១០០៛/លីត្រ ខណៈតម្លៃម៉ាស៊ូតលក់តម្លៃ ៤,០០០៛/លីត្រ ទូទាំងប្រទេសកម្ពុជា

    BY Nisaiy KN August 11, 2024
    សាំងចុះថោកបន្តិច! តម្លៃសាំងធម្មតាត្រូវលក់តម្លៃ ៤,១០០៛/លីត្រ ខណៈតម្លៃម៉ាស៊ូតលក់តម្លៃ ៤,០០០៛/លីត្រ  ទូទាំងប្រទេសកម្ពុជា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០០០រៀល ក្នុង១លីត្រ។

    ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០៥០រៀល មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ៕


    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    Share This Post: