អន្តរជាតិ

មនុស្សម្នាក់បានបាត់បង់ជីវិត និង២នាក់រងរបួស ក្នុងហេតុការណ៍ឧទ្ធម្ភាគចក្រមួយគ្រឿងធ្លាក់នៅលើដំបូលសណ្ឋាគារក្នុងប្រទេសអូស្រ្តាលី

BY
Pheakdey
August 12, 2024

អូស្រ្តាលី៖ យ៉ាង​ហោចណាស់មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅលើដំបូលសណ្ឋាគារមួយកន្លែងក្នុងប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១២ ខែសីហា។ សណ្ឋាគារដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា DoubleTree​ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Hilton និងមានទីតាំងស្ថិតនៅប៉ែកឦសាន នៃប្រទេសអូស្រ្តាលី។

ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតខាងលើនេះគឺជាអ្នកបើកបរឧទ្ធម្ភាគចក្រផ្ទាល់តែម្តង ​ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចបញ្ជាប់ពីមូលហេតុបច្ចេកទេសច្បាស់ ដែលបណ្តាលឱ្យឧទ្ធម្ភាគចក្រត្រូវធ្លាក់នៅឡើយទេ។ បើតាមអាជ្ញាធរអូស្រ្តាលីបានឱ្យដឹងបន្ថែមថា ភា្លមៗក្រោយឧទ្ធម្ភាគចក្របានធ្លាក់គឺវាបានបង្កឱ្យមានភ្លើងឆេះយ៉ាងខ្លាំងនៅដំបូងសណ្ឋាគារ ដែលបង្ខំឱ្យមនុស្សជាច្រើនរយនាក់នៅក្នុងសណ្ឋាគារត្រូវនាំគ្នាជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ ជាងនេះទៅទៀតបំណែករបស់ឧទ្ធម្ភាគចក្រក៏បានបែកធ្លាក់ចូលមកក្នុងអាងហែលទឹកនៅក្នុងសណ្ឋគារនិងបានបណ្តាលឱ្យមានមនុស្សចំនួន ២នាក់ផ្សេងទៀតបានរងរបួសផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: