អន្តរជាតិ

សភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃសុក្រនេះ

BY
Pheakdey
August 15, 2024

ថៃ៖ ​សភាតំណាងរាស្រ្តថៃនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រស្អែកនេះ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្ត៍ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៥​ ខែសីហា។ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនេះត្រូវបានធ្វើឡើងក្នុងរយៈពេល ២ថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពីតុលាការធម្មនុញ្ញថៃបានសម្រេដកតំណែងនាយករដ្ឋមន្ត្រីថៃពីលោក សេដ្ឋា ថៈវីស៊ីន កាលពីថ្ងៃទី១៤ កន្លងទៅ។

បើតាមលោក Arpath Sukhaunth អគ្គលេខាធិការសភាថៃបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនឹងត្រូវរៀបចំឡើងនៅម៉ោង ១០ព្រឹកក្នុងថ្ងៃសុក្រ ខណៈសមាជិករដ្ឋាភិបាលថៃត្រូវប្រជុំពិភាក្សាក្នុងការជ្រើសរើសបេក្ខភាពដែលត្រូវឈរឈ្មោះឱ្យសមាជិកសភាបោះឆ្នោតចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅហើយ។ សូមរម្លឹកជូនថា  លោក ​សេដ្ឋា ថៈវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញថៃសម្រេចដកតំណែងក្រោយរកឃើញថា គាត់​​​បាន​រំលោភក្រមសីលធម៌នៅក្នុង​​រដ្ឋធម្មនុញ្ញ ដោយបាន​តែងតាំង​រដ្ឋមន្រ្តីម្នាក់ដែលជាបុគ្គលធ្លាប់មានទោស​ជាប់ពន្ធនាគារក្នុងបទប្រព្រឹត្តអំពើពុករលួយសូកប៉ាន់​ និង​មើលងាយប្រព័ន្ធតុលាការថៃ៕  

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្ត៍

 

Share This Post: