ហេតុការណ៍បាក់ដីនៅអ៊ូហ្គង់ដា បានបណ្តាលឱ្យមនុស្ស ២៦នាក់បាត់បង់ជីវិត និង ៣៩នាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- August 15, 2024
អ៊ូហ្គង់ដា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីក្នុងប្រទេសអ៊ូហ្គង់ដាបានកើតឡើងដល់ចំនួន ២៦នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា។ ទន្ទឹមគ្នានេះចំនួនពលរដ្ឋដែលកំពុងបាត់ខ្លួនក៏នៅមានចំនួនច្រើនដែរ ពោលគឺមានរហូតដល់ ៣៩នាក់។

គួររម្លឹកជូនថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងតាំងតែពីថ្ងៃសុក្រ សប្តាហ៍មុនម្លេះ ដោយដីនៅតំបន់ចាក់សំរាមដ៏ធំមួយបានបាក់ស្រុតយ៉ាងឆាប់រហ័ស។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នកកំពុងបាត់ខ្លួនទាំងអស់ខាងលើនេះគឺមានអ្នកបាត់ខ្លួនចំនួន ៣៥នាក់ជាអ្នកដើររើសសំរាម ខណៈគេមិនរំពឹងថាអ្នកបាត់ខ្លួនទាំងអស់នោះមានសំណាងអាចនៅមានជីវិតនោះទេ តែយ៉ាងណាក្តីអាជ្ញាធរអ៊ូហ្គង់ដានឹងព្យាយាមស្វែងរកពួកគេឱ្យអស់ពីលទ្ធភាព៕

អត្ថបទ៖ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






