បច្ចេកវិទ្យា

ត្រៀមលុយ! ឆ្នាំនេះ Galaxy Note 10 នឹងចេញម្តង៤ម៉ូដែលតែម្តង

BY
Khmernote Media
April 10, 2019

Samsung នឹងចេញលក់ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួន Galaxy Note 10 ក្នុងអំឡុងប៉ុន្មានខែខាងមុខនេះ ហើយមុនពេលនៃការចេញលក់ជាផ្លូវនេះ មានព័ត៌មានជាច្រើនទាក់ទងនឹងទូរស័ព្ទស៊េរីនេះ ត្រូវបានគេចុះផ្សាយយ៉ាងព្រោងព្រាតតាមបណ្តាញសារព័ត៌មាន។​ បើយោងតាមសារព័ត៌មានអេឡិចត្រូនិច GSMARENA បានចុះផ្សាយថា Galaxy Note 10 លើកនេះនឹងត្រូវរចនាឡើងដោយមាន ៤ ម៉ូឌែលផ្សេងគ្នា គឺស៊េរីមានទំហំអេក្រង់ ៦,៧៥ អ៊ីញចំនួន ២ ម៉ូឌែល និងស៊េរីមានទំហំអេក្រង់ ៦,២៨ អ៊ីញចំនួន ២ ម៉ូឌែល។ សម្រាប់ស៊េរីដែលមានទំហំអេក្រង់ធំគឺត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាប្រព័ន្ធអ៊ីនធឺណិត 5G ខណៈដែលទូរស័ព្ទមានទំហំអេក្រង់តូចបំពាក់ត្រឹមប្រព័ន្ធអ៊ីនធឺណិតត្រឹម 4G ប៉ុណ្ណោះ។ Galaxy ត្រកូល S នៅក្នុងឆ្នាំនេះមាន៤ម៉ូដែលគឺ S10, S10+, S10e, និង S10 5G ហើយសម្រាប់ត្រកូល Note អាចនឹងមានម៉ូដែលស្រដៀងគ្នាបែបនេះផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ gsmarena

Share This Post: