ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តៃវ៉ាន់រងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,៣ រ៉ិចទ័រ

    BY Pheakdey August 16, 2024
    តៃវ៉ាន់រងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,៣ រ៉ិចទ័រ

    តៃវ៉ាន់៖ គ្រោះរញ្ជួយដីកម្រិតស្រាលមួយបានកើតឡើងនៅលើកោះតៃវ៉ាន់នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time។ គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៦,៣ រ៉ិចទ័រ និងបានកើតឡើងនៅក្នុងទីក្រុង Hualien ដែលស្ថិតនៅប៉ែកខាងកើត នៃកោះតៃវ៉ាន់។

    ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយគ្រោះរញ្ជួយដីបានកើតឡើងគឺវាបានធ្វើឱ្យអគារជាច្រើនញ័រមួយសន្ទុះ រថភ្លើងជាច្រើនត្រូវធ្វើដំណើរក្នុងល្បឿនយឺតៗ ខណៈពលរដ្ឋមួយចំនួនក៏បានព្យាយាមអនុវត្តវិធានការសុវត្ថិភាពភ្លាមៗផងដែរ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយ ដែលអាចកើតមានឡើងដោយយថាហេតុ។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ ហើយការខូតខាតទ្រព្យសម្បត្តិសាធារណៈវិញក៏មានអ្វីច្រើនគួរឱ្យកត់សម្គាល់ដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: