អន្តរជាតិ

ហ្វីលីពីន ប្រកាសរកឃើញករណីអ្នកឆ្លងជំងឺអុតស្វាជាលើកដំបូង សម្រាប់នៅក្នុងឆ្នាំ ២០២៤នេះ

BY
Pheakdey
August 19, 2024

ហ្វីលីពីន៖ អាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីន បានប្រកាសពីការរកឃើញករណីអ្នកឆ្លងជំងឺអុតស្វា​ (Mpox) ជាលើកដំបូងនៅក្នុងឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៩ ខែសីហា។ អ្នកឆ្លងជំងឺអុតស្វារូបនេះគឺជាពលរដ្ឋហ្វីលីពីន ដែលមានអាយុ ៣៣ឆ្នាំ និងមិនធ្លាប់មានប្រវត្តិធ្វើដំណើរចេញក្រៅប្រទេសឡើយ។

បើតាមលោក Albert Domingo ដែលជាអ្នកនាំពាក្យឱ្យអាជ្ញាធរសុខាភិបាលហ្វីលីពីនបានឱ្យដឹងថា គិតត្រឹមពេលនេះគេនៅមិនទាន់អាចធ្វើការបញ្ជាក់ពីប្រភេទមេរោគនៃជំងឺអុតស្វាដែលបានឆ្លងនៅក្នុងករណីខាងលើនេះនៅឡើយទេ​​ ខណៈការសិក្សាទៅលើប្រភេទមេរោគកំពុងត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍។ អ្នកនាំពាក្យរូបនេះបានបន្តថា ដោយអ្នកជំងឺគឺជាពលរដ្ឋស្រុក និងធ្លាប់មានអ្នកជំនាក់ទំនងជាមួយពលរដ្ឋមួយចំនួននោះ ក្រុមអ្នកជំនាញកំពុងបារម្ភថា មេរោគនេះក៏ទំនងជាបានចម្លងទៅកាន់អ្នកផ្សេងមួយចំនួនផ្សេងទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: