មិនភ្លេចគុណ! សហស្ថាបនិកក្រុមហ៊ុនគ្រប់គ្រង TikTok បរិច្ចាគប្រាក់ ២៨លានដុល្លារ ទៅកាន់សាកលវិទ្យាល័យដែលពួកគាត់ធ្លាប់បានរៀន
- BY
- Pheakdey
- August 21, 2024
ចិន៖ សហស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok បានបរិច្ចាគប្រាក់រួមគ្នាចំនួន ២០០លានយ័ន (២៨លានដុល្លារ) ទៅកាន់សាកលវិទ្យាល័យ Nankai នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃពុធ ទី២១ ខែសីហា។ សហស្ថាបនិកទាំង ២រូបនេះរួមមានលោក Zhang Yiming និងលោក Liang Rubo។

លោក Zhang Yiming (រូបឆ្វេង) និងលោក Liang Rubo (រូបស្តាំ)
ប្រភពខាងលើបានបន្តថា គោលបំណងនៃការបរិច្ចាគប្រាក់ដ៏ច្រើនខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីជួយគាំទ្រដល់ការស្រាវជ្រាវផ្នែកគណិតវិទ្យា និងការបណ្តុះទេពកោសល្យរបស់សាកលវិទ្យាល័យ។ គួរកត់សម្គាល់ថា សាកលវិទ្យាល័យ Nankai ដែលមានមូលដ្ឋាននៅក្នុងខេត្ត Tianjin ប្រទេសចិននោះ គឺជាសាកលវិទ្យាល័យ ដែលលោក Zhang Yiming និងលោក Liang Rubo ធ្លាប់បានសិក្សានាពេលកន្លងមក និងបាបញ្ចប់ការសិក្សានៅអំឡុងឆ្នាំ២០០១៕

សាកលវិទ្យាល័យ Nankai
អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






