នំជើងមាន់ Lotus អបអរសាទរដល់អ្នកឈ្នះរង្វាន់
ភ្នំពេញ – ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩៖ Lotus គឺជានំជើងមាន់ដែលពេញនិយមបំផុតនៅប្រទេសថៃ ហើយនំជើងមាន់ Lotus បានធ្វើកម្មវិធីអបអរសាទរដល់អ្នកឈ្នះរង្វាន់នៅខេត្តសៀមរាប ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៩ នៅខេត្តកំពង់ចាម ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៩ និងនៅភ្នំពេញ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩។
នំជើងមាន់ Lotus យកចិត្តទុកដាក់តាំងពីជំហ៊ានដំបូងក្នុងការជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាព ប្រេងឆាថ្លាល្អ មានអនាម័យ គ្មានសារធាតុ Tran Fat ដែលធ្វើឱ្យ នំជើងមាន់ Lotus ស្រួយ ឆ្ងាញ់ ពោរពេញដោយរសជាតិ។ Lotus ជានំជើងមាន់លេខ ១ នៅប្រទេសកម្ពុជា ដោយមានការផលិតតាមស្តង់ដារពិភពលោក។ ផលិតផល Lotus ពិតត្រូវមានស្លាកសញ្ញាផ្កាឈូកជាសម្គាល់។

នំជើងមាន់ Lotus ចែករង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់សរុប 300 លាន រៀល។ ឈ្នះរង្វាន់ទូទាំងប្រទេសកម្ពុជាដោយគ្រាន់តែញ៉ាំនំជើងមាន់ Lotus។ ញ៉ាំនំជើងមាន់ Lotus រួចហើយស្វែងរក Coupon ឈ្នះរង្វាន់នៅក្នុងកញ្ចប់នំ។
រង្វាន់រួមមាន៖
• ទឹកប្រាក់៖12,000,000 រៀល (5 រង្វាន់)
• ទឹកប្រាក់៖ 1,200,000 រៀល (50 រង្វាន់)
• ទឹកប្រាក់៖ 200,000 រៀល (500 រង្វាន់)
• ទឹកប្រាក់៖ 5,000 រៀល (15,000 រង្វាន់) – មានលុយសុទ្ធក្នុងកញ្ចប់នំ
• ទឹកប្រាក់៖ 1 ដុល្លារ (1,300 រង្វាន់) – មានលុយសុទ្ធក្នុងកញ្ចប់នំ
កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីអបអរសាទរ និងប្រគល់រង្វាន់ជូនដល់៖
កញ្ញា ផន កញ្ចនា នៅខេត្តសៀមរាប ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន 12 លាន រៀល
កញ្ញា កិនចិន្តា នៅខេត្តកំពង់ចាម ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន 1លាន 2សែន រៀល
និងលោក នេត សុខេន នៅរាជធានីភ្នំពេញ ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន 12 លាន រៀល។
នៅមានរង្វាន់ជាច្រើនទៀត ដូច្នេះសម្រាប់ប្រជាជនកម្ពុជាទាំងអស់ អ្នកឈ្នះបន្ទាប់អាចជាលោកអ្នក។ ញ៉ាំនំជើងមាន់ Lotus ដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។
Lotus សូមថ្លែងអំណរគុណដល់ប្រជាជនកម្ពុជាទាំងអស់ដែលតែងតែគាំទ្រ និងញ៉ាំនំជើងមាន់ Lotus។




