អន្តរជាតិ

ក្រុមហ៊ុនអាមេរិក Western Digital បោះទុនវិនិយោគ ៦៩៣លានដុល្លារក្នុងប្រទេសថៃ និងអាចបង្កើតឱ្យកាសការងារបានជាង ១០,០០០កន្លែង

BY
Pheakdey
August 27, 2024

ថៃ៖ ប្រទេសថៃបានយល់ព្រមទទួលយកគម្រោងវិនិយោគដ៏ធំមួយពីក្រុមហ៊ុនបច្ចេកវិទ្យា Western Digital Technologies, Inc. ដែលមានតម្លៃរហូត​ដល់ ២៣,៥ពាន់លានបាត (៦៩៣លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៦ ខែសីហា។ គម្រោងនេះនឹងជួយបង្កើតឱ្យកាសការងារសម្រាប់ពលរដ្ឋបានរហូតដល់ជាង ១០,០០០កន្លែង និងជួយរួមបង្កើនសេដ្ឋកិច្ចជាតិថៃបានយ៉ាងច្រើនផងដែរ។

គួរកត់សម្គាល់ថា Western Digital Technologies, Inc. គឺជាក្រុមហ៊ុនរបស់អាមេរិក ដែលមានជំនាញក្នុងការផលិតឧបករណ៍ផ្ទុកទិន្នន័យជាច្រើនប្រ​ភេទដូចជា Flash SSD, HDDs, USB drives, Memory Card  និងឧបករណ៍ផ្ទុកទិន្នន័យចល័តជាច្រើនប្រភេទទៀត។ យ៉ាង​ណាក្តីបើតាមក្រុមប្រឹក្សា​វិនិយោគ​ថៃ (BOI) បានបញ្ជាក់ថា សម្រាប់គម្រោងវិនិយោគខាងលើនេះគឺជាគម្រោងពង្រីកការផលិត Hard Disk តែប៉ុណ្ណោះ និងសម្រាប់លក់នៅក្នុងទីផ្សារប្រទេសថៃ និងបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេហ៍៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: