ព្យុះទីហ្វុង Shanshan បន្តបោកបក់ទៅកាន់ទីប្រជុំកោះជប៉ុន ខណៈឥទ្ធិពលរបស់ព្យុះបានបណ្តាលឱ្យមានមនុស្ស ៦នាក់បាត់បង់ជីវិត
- BY
- Pheakdey
- August 30, 2024
ជប៉ុន៖ ព្យុះទីហ្វុង Shanshan បានបន្តបោកបក់បន្តិចម្តងៗទៅកាន់តំបន់ប្រជុំកោះក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី៣០ ខែសីហា។ ព្យុះទីហ្វុង Shanshan បានធ្វើដំណើរក្នុងល្បឿន ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង ហើយព្យុះមួយនេះក៏ត្រូវបានអាជ្ញាធរជប៉ុនកំណត់ថា ជាព្យុះដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតមួយផងដែរ បើគិតក្នុងរយៈពេលជាច្រើនទសវត្សចុងក្រោយនេះ។ 
ឥទ្ធិពលរបស់ព្យុះបានកំពុងតែបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំង ខណៈតំបន់មួយចំនួនក៏ត្រូវប្រឈមនឹងបញ្ហាបាក់ដីបន្ថែមទៀតផងដែរ។ ចំពោះផលប៉ះពាល់វិញគឺគិតត្រឹមពេលនេះមានពលរដ្ឋជប៉ុនចំនួន ៦នាក់ហើយ ដែលបានស្លាប់ដោយតែឥទ្ធិពលរបស់ព្យុះទីហ្វុង Shanshan ខណៈមនុស្សចំនួន ៨១នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរជប៉ុនក៏បានលុបចោលនិងពន្យាពេលជើងហោះហើរទាំងក្នុងស្រុក និងជើងហោះហើរអន្តរជាតិមួយចំនួនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






