អន្តរជាតិ

ទឹកជំនន់នៅភាគខាងលិចឥណ្ឌា បណ្តាលឱ្យពលរដ្ឋ ២៨នាក់បាត់បង់ជីវិត និងជាង ២ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
August 30, 2024

ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ២៨នាក់បានស្លាប់បាត់ប​ង់ជីវិតដោយសារទឹកជំនន់ដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃសុក្រ ទី២៣ ខែសីហា។ ទឹកជំនន់ប្រកបដោយគ្រោះថ្នាក់នេះបានកំពុងតែកើតមានឡើងនៅក្នុងរដ្ឋ Gujarat ដែលស្ថិតនៅតំបន់ប៉ែកខាងលិចនៃប្រទេស។

ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួន ២៨នាក់ហើយ ឥទ្ធិពលរបស់ទឹកជំនន់ក៏បានបង្ខំឱ្យពលរដ្ឋឥណ្ឌាប្រមាណជា ២៤,០០០នាក់ផ្សេងទៀតត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ឥទ្ធិពលរបស់ទឹកជំនន់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងជាងនេះបន្ថែមទៀត ដ្បិតភ្លៀងនឹងបន្តធ្លាក់ខ្លាំងជាច្រើនថ្ងៃបន្ថែមទៀត ដែលនឹងធ្វើឱ្យកម្រិតទឹកជំនន់កាន់តែឡើងខ្ពស់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: