បច្ចេកវិទ្យា

P20 និង P20 Pro របស់ Huawei នឹងក្លាយជាស្មាតហ្វូន ដែលមានកំរិត Digitel Zoom x3 ដំបូងគេបង្អស់

BY
Khmernote Media
March 14, 2018

ជាការពិតណាស់ លោកអ្នកប្រហែលជាដឹងហើយថា ក្រុមហ៊ុនលំដាប់លេខ2 លើពិភពលោកផ្នែកស្មាតហ្វូន Huawei នឹងធ្វើការប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូនខ្លួននាចុងខែមិនា នេះ បន្ទាប់ពីក្រុមហ៊ុន Samsung បានសម្រេចប្រកាសជាផ្លូវការនូវកំពូលស្មាតហ្វូន Galaxy S9 និង S9+ របស់ខ្លួន។ ចំពោះកាលបរិច្ឆេតផ្លូវការនៃការបង្ហាញខ្លួនរបស់ស្មាតហ្វូនកំពូលត្រកូល P20 នឹងត្រូវបានធ្វើឡើងក្នុងថ្ងៃទី27 ខែមិនា ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ Mooore ដែលធ្វើឡើងនៅទីក្រុង Paris។

ទាក់ទងទៅនឹងកំពូលស្មាតហ្វូនទាំង3 ត្រកូល P20 គឺមានដូចជា P20 Pro, P20 និង P20 Lite។ អ្វីដែលអស្ចារ្យបំផុតនោះគឺសម្រាប់ម៉ូដែល Pro នឹងមានភ្ជាប់មកជាមួយនឹងកាមេរ៉ាក្រោយដល់ទៅ3 ជាមួយនឹងរចនាបទក្បាលឆកដូចគ្នាទៅនឹង iPhone X ក៏ដូចជាថាមពលថ្មធំផងដែរ។

គ្រាន់តែលឺថាកាមេរ៉ា3 អ្នកទាំងអស់គ្នាប្រាកដជាភ្ញាក់ផ្អើលហើយ។ ដោយឡែក ចំពោះកាមេរ៉ាទាំង3 នោះគឺមាន sensor ផ្សេងៗគ្នាដោយមួយសម្រាប់ពណ៌ មួយសម្រាប់ថតស-ខ្មៅ និងមួយទៀតគឺជាប្រភេទ Telephoto។ គួរបញ្ជាក់ផងដែរថា កញ្ចក់ lens ប្រភេទ Telephoto នេះគឺមិនធម្មតាឡើយ ពោលគឺវាអាច Zoom បានដល់ទៅ x3 ឯណោះ លើសពីកាមេរ៉ានៅលើ iPhone, Galaxy, Nokia និង Xiaomi ដែលអាច Zoom បានត្រឹម x2 ប៉ុណ្ណោះ។ ចង់ដឹងថាកាមេរ៉ាទាំង3 នេះអស្ចារ្យប៉ុណ្ណា មកទស្សនាវីដេអូនេះទាំងអស់គ្នា។



Fu

ប្រភព៖ phonearena

Share This Post: