អន្តរជាតិ

ដំបូលព្រះវិហារមួយកន្លែងនៅប្រេស៊ីលបានបាក់ និងបណ្តាលឱ្យមនុស្សជាច្រើននាក់ត្រូវបាត់បង់ជីវិតនិងរងរបួស

BY
Pheakdey
August 31, 2024

ប្រេស៊ីល៖ យ៉ាងហោចណាស់មានពលរដ្ឋប្រេស៊ីលចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដំបូលព្រះវិហារមួយកន្លែង​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៣១ ខែសីហា។ ព្រះវិហារដែលជាកន្លែងកើតហេតុខាងលើនេះគឺជាព្រះវិហារសម្រាប់អ្នកកាន់សាសនាគ្រិស្ត ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Recife រដ្ឋ Pernambuco ប៉ែកខាងលិច នៃប្រទេសប្រេស៊ីល។

ប្រភពខាងលើនេះបាបន្តថា ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួន ២នាក់នៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សប្រហែល ២០នាក់ផ្សេងទៀតបានរងរបួសផងដែរ។ បើតាមលោកស្រី Priscila Krause ដែលជាអភិបាលរងនៃរដ្ឋ Pernambuco បានបញ្ជាក់ថា គិតត្រឹមពេលនេះក្រុមពលរដ្ឋដែលបានរងរបួសទាំងអស់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចរាល់អស់ហើយ ខណៈការចំណាយលើការព្យាបាលទាំងស្រុងគឺជាការទទួលខុសត្រូវរបស់អាជ្ញាធរ។ ដោយឡែកចំពោះគ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នាក់វិញក៏ត្រូវទទួលបានប្រាក់ឧបត្ថម្ភមួយចំនួនពីអាជ្ញាធរប្រេស៊ីលផងដែរ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: