ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះទីហ្វុង Shanshan បន្តជះឥទ្ធិអាក្រក់ដល់ជើងហោះហើរនៅជប៉ុន ខណៈតួលេខអ្នកបាត់បង់ជីវិតបន្តកើនឡើងដល់ ៦នាក់ និងរបួស ១២០នាក់

    BY Pheakdey August 31, 2024
    ព្យុះទីហ្វុង Shanshan បន្តជះឥទ្ធិអាក្រក់ដល់ជើងហោះហើរនៅជប៉ុន ខណៈតួលេខអ្នកបាត់បង់ជីវិតបន្តកើនឡើងដល់ ៦នាក់ និងរបួស ១២០នាក់

    ជប៉ុន៖ បើទោះជាឥទ្ធិពលរបស់ព្យុះទីហ្វុង Shanshan ដែលកំពុងវាយប្រហារប្រទេសជប៉ុនបានចុះខ្សោយបន្តិចក្តី​ តែជើងហោះហើរជាច្រើននៅតែរងផលប៉ះពាល់ ពោលគឺត្រូវបន្តពន្យាពេល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៣១​ ខែសីហា។ គិតត្រឹមពេលនេះល្បឿនរបស់ព្យុះបានថយចុះពីកម្លាំងបោកបក់ក្នុងល្បឿន ២៥២គីឡូម៉ែត្រនៅក្នុងមួយម៉ោងមកសក់ត្រឹម ៩០គីឡូម៉ែត្រក្នុងមួយម៉ោងតែប៉ុណ្ណោះ។

    ប្រភពខាងលើបានបន្ត ឥទ្ធិពលរបស់ព្យុះនៅតែបង្កឱ្យមានបរិយាកាសមិនអំណោយផលសម្រាប់ការធ្វើដំណើរ ដ្បិតភ្លៀងនៅតែបន្តធ្លាក់ ខណៈតំបន់មួយចំនួនដែលមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះក៏កំពុងប្រឈមនឹងការកើតមានបញ្ហាបាក់ដីបន្ថែមទៀតផងដែរ។ ដោយឡែកចំពោះតួលេខជនរងគ្រោះវិញគឺមានការកើតឡើង ដោយគិតត្រឹមពេលនេះតួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិរបស់ព្យុះទីហ្វុង Shanshan បានកើតឡើងដល់ចំនួន ៦នាក់ ខណៈតួលេខអ្នករងរបួសវិញបានកើនឡើងដល់ចំនួន ១២០នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: