យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា បានចុះចតជាបន្ទាន់នៅរុស្ស៊ីក្រោយកើតមានបញ្ហាបច្ចេកទេសក្នុងអំឡុងពេលកំពុងហោះហើរ
- BY
- Pheakdey
- September 5, 2024
រុស្ស៊ី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាចរណ៍ឥណ្ឌាបានសម្រេចធ្វើការចុះចតជាបន្ទាន់នៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីដោយសារមានបញ្ហាបច្ចេកទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា។ យន្តហោះមួយគ្រឿងនេះគឺជាយន្តហោះប្រភេទ Boeing 787-800 ដែលស្ថិតនៅក្រោមប្រតិបត្តិការណ៍ហោះហើរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India។

ប្រភពខាងលើបានបន្តថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះមានទិសដៅធ្វើដំណើរចេញពីប្រទេសឥណ្ឌាឆ្ពោះទៅកាន់ប្រទេសអង់គ្លេស ដោយមានផ្ទុកអ្នកដំណើរសរុបចំនួន ២៥៨នាក់ និងក្រុមបុគ្គលិកបម្រើការងារនៅលើយន្តហោះចំនួន ១៧នាក់ផងដែរ។ យ៉ាងណាក្តី ពេលកំពុងបើកបរឆ្លងកាត់ទឹកដីនៃប្រទេសរុស្ស៊ី យន្តហោះស្រាប់តែមានបញ្ហាបច្ចេកទេស ហើយភ្លាមនោះអ្នកបើកបើរក៏សម្រេចសុំការចុះចតជាបន្ទាន់មួយនៅក្នុងព្រលានយន្តហោះ Sheremetyevo ក្នុងទីក្រុងម៉ូស្គូ ខណៈហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






