ការសិក្សា៖ ការគាំទ្រលើច្បាប់ហាមឃាត់កម្មវិធី TikTok ពីសំណាក់ពលរដ្ឋអាមេរិកកាន់តែធ្លាក់ចុះ
- BY
- Pheakdey
- September 6, 2024
អាមេរិក៖ ការគាំទ្រលើច្បាប់ហាមឃាត់កម្មវិធី TikTok ពីសំណាក់ពលរដ្ឋអាមេរិកកាន់តែធ្លាក់ចុះ នេះបើយោងតាមលទ្ធផលនៃការសិក្សាមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន South Chine Moring Post នៅក្នុងថ្ងៃសុក្រ ទី៦ ខែកញ្ញា។ ការសិក្សានេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Pew Research ដែលមានមូលដ្ឋានៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

នៅក្នុងរបាយការណ៍របស់វិទ្យាស្ថាន Pew Research បានបង្ហាញថា គិតត្រឹមពេលនេះនៅមានពលរដ្ឋអាមេរិកពេញវ័យត្រឹម ៣២%ប៉ុណ្ណោះដែលនៅគាំទ្រឱ្យរដ្ឋាភិបាលអាមេរិកបិទកម្មវិធី TikTok មិនឱ្យដំណើរការនៅលើទឹកដីអាមេរិក ខណៈតួលេខនេះគឺធ្លាប់មានរហូតដល់ ៣៨%ឯណោះកាលពីខែមីនាកន្លងនេះ។ នៅក្នុងរបាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា គិតត្រឹមពេលនេះគឺមានពលរដ្ឋអាមេរិកពេញវ័យចំនួន ៥០% ដែលនៅបន្តគាំទ្រកម្មវិធី TikTok ហើយពួកគេមិនចង់ឱ្យរដ្ឋាភិបាលអាមេរិកអនុវត្តច្បាប់ហាមឃាត់កម្មវិធីកម្សាន្តមួយនេះឡើយ៕ 
អត្ថបទ៖ ភក្តី់
ប្រភព៖ South Chine Moring Post
- Share This Post:






