អន្តរជាតិ

ជប៉ុនគ្រោងនឹងបើករមណីយដ្ឋានកាស៊ីណូជាលើកដំបូងនៅក្នុងក្រុងអូសាកា

BY
Pheakdey
September 8, 2024

ជប៉ុន៖ ប្រទេសជប៉ុនគ្រោងនឹងបើករមណីយដ្ឋានកាស៊ីណូជាលើកដំបូងនៅក្នុងឆ្នាំ២០៣០ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី៨ ខែសីហា។ តាមគម្រោងគឺរមណីដ្ឋានកាស៊ីណូនេះនឹងត្រូវបង្កើតឡើងនៅក្នុងទីក្រុងអូសាកា ដែលស្ថិតតំបន់ប៉ែកខាងលិចនៃប្រទេសជប៉ុន។

ប្រភពខាងលើនេះបានបន្តថា រមណីយដ្ឋានកាស៊ីណូដំបូងរបស់ប្រទេសជប៉ុននឹងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនិងប្រតិ​បត្តិការរបស់ក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានឈ្មោះថា Osaka IR KK។ សូមបញ្ជាក់ជូនថា  រមណីយដ្ឋានការស៊ីណូគឺជាប្រភេទកាស៊ីណូ ដែលបើដំណើរការដោយស្របច្បាប់នៅតាមតំបន់រមណីយដ្ឋានគោលដៅមួយចំនួន ហើយការស៊ីណូប្រភេទនេះអនុញ្ញាតតែភ្ញៀវទេសចរអន្តជាតិចូលលេងតែប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: