ឥណ្ឌា ប្រកាសរកឃើញអ្នកជំងឺអុតស្វា (Mpox) ជាលើកដំបូង
- BY
- Pheakdey
- September 9, 2024
ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញករណីអ្នកឆ្លងជំងឺអុតស្វាជាលើកដំបូងនៅក្នុងរលកនៃការរាតត្បាតថ្មីក្នុងឆ្នាំ២០២៤នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរឥណ្ឌានៅមិនទាន់អាចបញ្ជាក់ពីប្រភេទមេរោគនៃជំងឺអុតស្វានោះបាននៅឡើយទេ ខណៈការពិនិត្យទៅលើសំណាកនៃមេរោគកំពុងត្រូវបានធ្វើឡើង។

ប្រភពខាងលើបានបន្តថា ករណីជំងឺអុតស្វាជាលើកដំបូងនៅក្នុងទឹកដីនៃប្រទេសឥណ្ឌាខាងលើនេះ គឺត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកដំណើរម្នាក់ ដែលបានធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសមួយនៅតំបន់អាហ្វ្រិក ពោលគឺជាតំបន់កំពុងមានការរាតត្បាតជំងឺអុតស្វាយ៉ាងខ្លាំងបំផុត។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០២២កន្លងទៅ ប្រទេសឥណ្ឌាក៏បានប្រឈមនឹងការរាតត្បាតនៃជំងឺអុតស្វាម្តងដែរ ដោយពេលនោះអាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញករណីឆ្លងសរុបចំនួន ៣០ករណី តែគ្មានករណីអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






